ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅចិត្តខឹងមកទារលុយញឹកញាប់ពេកដាល់ប៉ោងភ្នែក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ស្រ្តីម្នាក់ត្រូវបាននារីម្នាក់ដាល់ប៉ោងមុខខណៈទៅទារលុយដែលគេជំពាក់ដែលហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅភូមិគិរីវ័ន សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

តាមអ្នកភូមិឲ្យដឹងថា ស្រ្តីរងគ្រោះមាន ឈ្មោះ ចិន ស្រីលីស អាយុ២៧ឆ្នាំ រីឯនារីជាជនដៃដល់វាយស្រ្តីរងគ្រោះឈ្មោះ កប ស្រីល័ក្ខ អាយុ១៨ឆ្នាំ អ្នកទាំង២រស់នៅក្នុង ភូមិ-សង្កាត់កើតហេតុ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅទារលុយពីជនដៃដល់ដែលជំពាក់ចំនួន៦.០០០បាត។ ពេលនោះជនដៃដល់ បានប្រាប់ថាមិនទាន់មានប្រាក់ហើយក៏កើត ជាជម្លោះឡើងធ្វើឲ្យស្រ្តីដៃដល់ខឹងក្រេវក្រោធក៏ស្ទុះទៅដាល់ស្រ្តីរងគ្រោះបណ្តាលឲ្យជាំ ភ្នែកនិងបានវាយទៅលើដងខ្លួនទៀត ផង។ ប្រភពបានបន្តថា ការណ៍ដែលជនដៃ ដល់វាយទៅលើស្រ្តីរងគ្រោះ ព្រោះតែខឹងស្រី្តរងគ្រោះមកទារលុយញឹកញាប់ពេក ។

មន្រ្តីនគរបាលមូលដ្ឋានក្រោយពីកើតហេតុបានចុះទៅឃាត់ខ្លួនស្ត្រីដែលជាជនដៃដល់យកទៅសួនាំ ហើយជនដៃដល់បាន ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានជំពាក់ប្រាក់ស្រ្តីឈ្មោះ ចិន ស្រីលីស ពិតមែនប៉ុន្តែ ហេតុដែលខ្លួនវាយទៅលើស្រ្តីរងគ្រោះព្រោះនាងបានប្រាប់ថាមិនទាន់មានប្រាក់ តែស្រ្តីរងគ្រោះចេះតែមកទារញឹកញាប់ ពេកក៏មានហិង្សានេះកើតឡើងតែម្តង ។

ទាក់ទិននឹងករណីនេះនគរវត្តមិនអាច រកការពន្យល់ពីស្រ្តីរងគ្រោះបានទេថា តើនារីដៃដល់ជំពាក់ប្រាក់គាត់់តាំងពីពេលណាមកខណៈដែលនៅក្រោយកើតហេតុត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ។

តាមមន្រ្តីនគរបាលប៉ុស្តិ៍កូនក្រៀល បញ្ជាក់ថា នារីដៃដល់នឹងត្រូវបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពាក់ព័ន្ធករណីបង្ក របួសស្នាមទៅលើស្រ្តីរងគ្រោះដើម្បីបន្ត នីតិវិធី ៕  សហការី

 

untitled-1


ចែករំលែក៖