ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិបរទេសម្នាក់ស្លាប់ដោយសារមានជំងឺបេះដូង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ មានជនបរទេសម្នាក់ស្លាប់មុន ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ GALINA NIKITINA កើតថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៨ សញ្ជាតិរុស្ស៊ី មុខរបរនិវត្តជន ស្នាក់នៅ រយៈពេលវែង កាន់លិខិតឆ្លងដែនលេខ 736665786 មានសុពលភាពថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ (លិខិតឆ្លងដែនច្បាប់ដើមនៅជាប់ក្នុងទូដែក)។

បើតាមការផ្តល់ព័ត៌មានពីឈ្មោះ ព្រំ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិ ខ្មែរដែលជាអ្នកគ្រប់គ្រងផ្ទះសំណាក់ដំរី ដែលមានទីតាំងស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុបាន ឲ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះ សម្រាប់ស្នាក់នៅដែលមានម្ចាស់ផ្ទះឈ្មោះ ឯក សុផុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនាយកធនាគារជាតិដែលមានទីតាំងស្ថិត នៅក្រុមទី៣៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ជនរងគ្រោះមកជួល នៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ រហូតដល់យប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៣និង២៥នាទីទៀបភ្លឺឈានចូលដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយឃើញ ជនរងគ្រោះមានអាការថប់ដង្ហើម រវើរវាយ និងទន់ដៃទន់ជើងដើរមិនរួច ក៏ដឹកបញ្ជូន ទៅសង្គ្រោះនៅ Clinic CT តែដោយមាន អាការធ្ងន់ធ្ងរមិនអាចសង្គ្រោះបានក៏ដឹក បន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិនទាន់ទៅដល់ផងជនរងគ្រោះក៏ដាច់ខ្យល់ ស្លាប់តែម្តង។

បើតាមការពិនិត្យជាក់ស្តែង និងការធ្វើកោសល្យវិច័យពីលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរពេទ្យខេត្តបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានរក្សាទុកនៅសាលរក្សាសពនៃមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចចិត្តពីក្រុមគ្រួសារ និងស្ថាន ទូត៕ ឆ្លាម សមុទ្រ

img_6411 img_6412


ចែករំលែក៖