ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជ្រុលបុករ៉ឺម៉ក់ក្រឡាប់របួសយ៉ាងធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ខណះយុវជនរងគ្រោះរូបនោះបានជិះម៉ូតូយ៉ាងលឿន ហើយជ្រុលទៅបុករ៉ម៉ក់ដឹកភោជ្ជៈចំពីក្រោយពេញទំហឹង ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង៥០យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលគេឃើញរ៉ម៉ក់ម៉ូតូដឹកភោជ្ជៈមួយគ្រឿង បានបើកតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បួង ខណះមកដល់ចំណុចកើតហេតុខាងលើក៏ ស្រាប់តែមានយុវជនម្នាក់បានជិះមួយគ្រឿង ម៉ាកហង់ដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FY.9030 ដោយជិះមកពីក្រោយក្នុងល្បឿងលឿន រួចជ្រុលចង្កូតទៅបុករ៉ម៉ក់ម៉ូតូដឹកភោជ្ជៈចំពីក្រោយពេញទំហឹងបណ្ដាលឲ្យរ៉ម៉ក់ដែលនៅពីមុខក្រឡាប់ផ្ងារជើងឡើងលើ ចំណែកយុវជនម្នាក់ដែលជិះបុកគេនោះបានរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ចំណែកម៉ូតូនិងរ៉ម៉ក់ដឹកភោជ្ជៈ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំដោះស្រាយគ្នាតាមក្រោយ៕ ភារ៉ា ដង្កោ

 

IMG_9326 IMG_9329 IMG_9334 IMG_9337 IMG_9390


ចែករំលែក៖