ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រឡាច ទៅពិនិត្យឈ្មោះបោះឆ្នោតដែលដាក់ប្រកាសដើម្បីត្រៀមបោះ ឆ្នោតក្រុមប្រឹក្សាឃំុសង្កាត់ នៅប៉ុន្មានខែខាងមុខនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខា ធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ ជាច្រើនរយនាក់ នៅស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយបានផ្តាំផ្ញើឲ្យ ពួកគាត់ទៅ ពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតរបស់ខ្លួនអោយបានគ្រប់ៗគ្នា ព្រោះនៅសល់តែ៤ថ្ងៃទៀត បញ្ជីនេះនឹងត្រូវបញ្ឈប់ការបិទ ដាក់ប្រកាសហើយ។ ក្នុងឱកាសនេះ អ្នកដែល បានចុះឈ្មោះបោះឆ្នោតត្រូវពិនិត្យនិង ផ្ទៀងផ្ទាត់នូវឈ្មោះពិតប្រាកដរបស់យើង ក្រែងមានការខុសឆ្គងណាមួយ ព្រោះយើងនឹងត្រូវបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃំុ សង្កាត់ នាខែមិថុនានេះហើយ ដែលវាជាការសម្រេចចិត្តជ្រើសតាំងមេ ដឹកនាំឃំុសង្កាត់របស់យើង ជាអ្នកផ្តល់ទំនុកចិត្ត និង កសាងសន្តិភាព ការអភិវឌ្ឍ ប្រទេសជាតិយើង និងសហគមន៏ របស់យើងផងដែរ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោក រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីបើក សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអាគារស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានធ្វើឡើង នៅភូមិព្រែកពីស ឃំុច្រែស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ ក្នុងនាមលោកតំណាងឲ្យបងប្អូន ប្រជាពលរដ្ឋ រស់នៅសហគមន៏ ស្រុកកំពង់ត្រឡាច ទាំអស់ លោកសូម អគុណដល់ភាគីម្ចាស់ជំនួយមកពីប្រទេសម៉ាឡេស៊ី ដែល មានលោកស្រី Puan Siti Nur Aisah ជាម្ចាស់ជំនួយ រួមទាំងសប្បុរសជនក្នុង ស្រុក ក៏ដូចជាប្រជាពលរដ្ឋដែល បដិភាគ ដែលបានសហការរហូតសម្រេចបានសាមិទ្ឋផលមួយនេះសម្រាប់បម្រើសហគមន៍របស់ខ្លួន។

ទីស្នាក់ការដែលត្រូវបានសម្ពោធអោយប្រើប្រាស់នា ពេលនេះ មានការិយាល័យ១ខ្នង មានទំហំ ៦ម៉ែត្រ គុណ ១៤ម៉ែត្រ និង វេទិការ មានទំហំ ៦ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីថ្ម ចំណាយទឹកប្រាក់សរុប ១៣,១២១.៩០ដុល្លារ ដែលជាជំនួយសប្បុរសជនក្នុងស្រុក ក្រៅស្រុក និងបដិភាគរបស់សាសនិក ឥស្លាមតាមបណ្តាភូមិនៃខេត្តកំពង់ឆ្នាំង។

ក្នុងពេលនេះដែរលោក រដ្ឋមន្រ្តីប្រតិភូបានឧបត្ថម្ភទឹកប្រាក់២០០០ដុល្លារ អាមេរិក សម្រាប់បង្គ្រប់ថ្លៃសាងសង់អាគារ និងបន្ថែមលើអំណោយអង្ករ៥គីឡូក្រាម ចែកជូនខ្លះប្រជាពលរដ្ឋ៤០០គ្រួសារ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សហគមន៍ឥស្លាម ទាំអស់ នូវតែ ប្ដេជ្ញាចិត្ដបន្ដគាំទ្រ បេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី រហូត ។ ដោយសារ សម្តេចអគ្គមហាសេនាបតីតេជោ លោកបានសាងនូវស្នាដៃ រកសុខសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជាគ្មានទំនាស់ និងគ្នាហើយ មិនមានការរើសអើង នឹងគ្នាអ្វីឡើយ ។

ក្នុងឱកាសនោះដែរ លោកក៏បានចែកអំណោយមនុស្សធម៏ ជានិមិត្តរូប ជាជំនួយម៉ាឡេស៊ី ក្នុងនោះរួមមានអង្ករ៥គីឡូក្រាមសមហរាប់ ប្រជាពលរដ្ឋក្រីកក្រ និងចាស់ជរា ៤០០នាក់ ហើយអ៊ីម៉ាំព្រះចៅអធិការវិហារ៤២នាក់ មកពី៤២ភូមក្នុងខេត្តកំពង់ឆ្នាំង ក្នុងម្នាក់បានសារុង១ ផ្តល់កង្ហារ១២គ្រឿងសម្រាប់វិហារចំនួន៣ សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស៣០០នាក់ ក្នុងឱកាសនោះដែរ ភាគីម្ចាស់ជំនួយក៏បានផ្តល់ថវិការ៥០០ដុល្លារ បន្ថែមជាការចូលរួមក្នុងកិច្ចការសាងសង់ទីស្នាក់ការ ៕ សំរិត

image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖