ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកត្បូងឃ្មំុបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតបន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យ ដែលចាប់ខ្លួននៅវេលាម៉ោង១១និង១៥នាទី នៅម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១២ ខែមករា កំលាំងសមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មំុ បានសហការជាមួយនគរបាលប៉ុស្តិ៍ស្រឡប់ បន្តទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ សារី ផល្លី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចាម នៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយ ឈ្មោះ និន វិចិត្រ ភេទប្រុសអាយុ ២៥ ឆ្នាំ នៅភូមិអូររលោះ ឃុំដំណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរកម្មករសំណង់ ស្នាក់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ថា៖ថ្នាំញៀន ចំនួន ៥កញ្ចប់តូច ដែលសមត្ថកិច្ច ចាប់ដកហូត ពីខ្លួនកាលពីថ្ងៃមិុញគឺជាថ្នាំរបស់ ឈ្មោះ សារី ផល្លី ផ្ញើឲ្យខ្លួនរក្សាទុក ។

ចំណែកបច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ សារី ផល្លី សមត្ថកិច្ចជំនាញ កំពុង សាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត វិនិច្ឆ័យទោសតាមច្បាប់៕ វណ្ណះ

unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖