ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយអាវុធហត្ថខេត្តកណ្តាលបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងអាវុធហត្ថស្រុកស្រីសន្ធរខេត្តកំពង់ចាម សហការជាមួយកំលាំងអាវុធហត្ថស្រុកខ្សាច់កណ្តាលខេត្តកណ្តាល បានធ្វើរការឃាត់ខ្លួនជនសង្ស័យ២នាក់ជាប្តីប្រពន្ធ ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងនៅម៉ោង១១និង២០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងបន្ទាប់ពីមានការឯកភាពផ្នែកផ្លូវច្បាប់ពីលោកលឹម សគន្ថា ព្រះរាជអាជា្ញអមសាលាដំបូងខេត្តកណ្តាលដោយផ្ទាល់មាត់ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយត្រី សោ សាវឿន បានឲ្យដឹងថា ការបង្រ្កាប បទល្មើសគ្រឿងញៀន គឺយើងធ្វើរតាមបែបភ្លៀងរលឹម ជាក់ស្តែងជនសង្ស័យឈ្មោះ ងួន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិរការទ្វា ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ និងប្រពន្ធ ឈ្មោះ ហុឹម ស្រីចាន់ អាយុ២៨ឆ្នាំ រស់នៅ ភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងត្រូវបានកំលាំងអាវុធស្រុកស្រីសន្ធរ សហការជាមួយកំលាំងអាវុធហត្ថស្រុកខ្សាច់កណ្តាលឃាត់ខ្លួន រួមនឹងវត្ថុតាងជាក់ស្តែងសង្ស័យជាថ្នាំញៀន (ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ និងសម្ភារជក់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

លោកក៏បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងគឺបន្ទាប់ពីមានការឯកភាពផ្នែកផ្លូវច្បាប់ពី លោក លឹម សគន្ថា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូន អាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនិតិវិធី ៕ វណ្ណះ

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖