ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-វៀតណាមប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្សឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ចទៅ កាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម ភាគីវៀតណាមបានប្តេជ្ញាបង្ក្រាបឧក្រិដ្ឋ កម្មឆ្លងដែន, ការជួញដូរមនុស្ស ពិសេសការពង្រឹងសន្តិសុខឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត។ នោះគឺកិច្ច សហប្រតិបត្តិការដើម្បីបង្ក្រាបបទល្មើស។

ឆ្នាំ២០១៧នេះក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមបានឯក ភាពថានឹងបង្កើនកិច្ចសហប្រតិបត្តិការធ្វើការងាររួមគ្នាបង្ក្រាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ពិសេសផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកលើការងារបង្រ្កាបបទល្មើសជួញដូរ មនុស្ស និងជួយជនរងគ្រោះដោយសារ អំពើជួញដូរមនុស្សនៃប្រទេសទាំង២ ។

ថ្លែងក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ដឹកនាំប្រតិភូត្រឡប់មកពីបំពេញទស្សន កិច្ចនៅក្រុងហាណូយប្រទេសវៀតណាមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញឧត្តមសេនីយ ទោ ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ ទំនងអន្តរជាតិក្រសួងមហាផ្ទៃបានថ្លែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នាអនុវត្តផែនការគ្រប់ គ្រងសន្តិសុខឆ្នាំ២០១៧ដោយផ្តោតធ្វើយ៉ាងណាឲ្យប្រទេសទាំង២មានសុខសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ដូចៗគ្នា ។

ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនេះដែរ កន្លងមកមានស្តី្រខ្មែរជាច្រើនបានចាញ់បោកមេខ្យល់បានធ្វើដំណើរទៅការរៀបអាពាហ៍ពិពាហ៍និងទៅធ្វើការនៅប្រទេសចិននិងប្រទេសនានាដោយឆ្លងកាត់ប្រទេស វៀតណាម ។

តាមរបាយការណ៍ឆ្នាំ២០១៦របស់ ក្រសួងការបរទេស កិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជាបានបញ្ជាក់ថា សា្ថនទូត កម្ពុជានៅប្រទេសវៀតណាមបានសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេស វៀតណាមជួយសង្គ្រោះនិងបានសម្រប សម្រួលធ្វើមាតុភូមិនិវត្តជនជាតិខ្មែររងគ្រោះដោយអំពើជួញដូរបានប្រមាណ២៣១នាក់ ៕ ហេង សូរិយា

Untitled-1


ចែករំលែក៖