ប្រទេសវៀតណាម ៖ ក្នុងដំណើរបំពេញ ទស្សនកិច្ចជាផ្លូវការមិត្តភាពរវាងថ្នាក់ដឹក នាំក្រសួងការពារជាតិប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ នៅទីក្រុងដាណាំង សាធារណរដ្ឋសង្គមនិយមវៀតណាមបន្ទាប់ ពីជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយអភិបាលក្រុងដាណាំងរួចមក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួង ការពារជាតិដឹកនាំដោយលោកនាយឧត្តម សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិបានស្តាប់របាយ ការណ៍ស្តីពីពិធីសារលទ្ធផលអនុវត្តខ្លឹម សារកិច្ចសហប្រតិបត្តិការរវាងក្រសួងការ ពារជាតិប្រទេសទាំង២ កម្ពុជា-វៀតណាម។
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តពិធី សារឆ្នាំ២០១៦ ធ្វើឲ្យកងទ័ពប្រទេសទាំង ២អនុវត្តបានពេញលេញ និងទទួលលទ្ធ ផលល្អ ។ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ ថា លទ្ធផលដែលសម្រេចបានកន្លងមក បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ជួយឧបត្ថម្ភរបស់ភាគីមិត្តដល់ខ.ភ.ម. និង បានដើរតួនាទីជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលរួមចំណែកកសាង ស្តារអភិវឌ្ឍ ប្រទេស ចូលរួមបង្ការ បង្ក្រាបបទល្មើស ផ្សេងៗ ពិសេសការពាររាជរដ្ឋាភិបាល ការ ពាររដ្ឋធម្មនុញ្ញ និងសុខសន្តិភាពដែល កម្ពុជាទទួលបានមកដល់បច្ចុប្បន្នក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកនាយឧត្តមសេនីយ៍បានចាត់ទុក ការជួយបណ្តុះបណ្តាលរបស់ភាគីមិត្ត ចំពោះខ.ភ.ម.កន្លងមកបានរួមចំណែក ធានាប្រភពធនធានមនុស្សដល់ខ.ភ.ម. ទទួលបានលទ្ធផលកាន់តែប្រសើរដែល ជាគុណតម្លៃដ៏ធំធេងរបស់ភាគីមិត្ត ។
ជាការឆ្លើយតបលោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានអបអរសាទរចំពោះលទ្ធ ផលការអនុវត្តពិធីសារ កិច្ចសហប្រតិបត្តិ ការឆ្នាំ២០១៦រវាងក្រសួងការពារជាតិ ប្រទេសទាំង២ កម្ពុជា-វៀតណាម ។ តាម រយៈជំនួបនេះធ្វើឲ្យកងឯកភាពប្រទេស ទាំង២ ពិសេសកងការពារព្រំដែនបន្តសហ ការគ្នាធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការរវាងកងទ័ព និងប្រទេសទាំង២កាន់តែ ប្រសើរឡើង។
ក្នុងឱកាសនោះដែរលោកនាយឧត្តម សេនីយ៍ ទៀ បាញ់ និងលោកនាយឧត្តម សេនីយ៍ ង៉ូ ស៊ុនលិច្ស បានចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិបត្តិការរវាងកង ទ័ពប្រទេសទាំង២សម្រាប់ឆ្នាំ២០១៧ ព្រមទាំងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា រវាងគ្រឹះស្ថានយុទ្ធសាស្ត្រការពារប្រទេស វៀតណាមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ យុទ្ធសាស្ត្រយោធាកម្ពុជាផងដែរ ៕ សុខដុម