ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្ត៥តោនរងរបួសកម្មករធ្ងន់ស្រាល៥នាក់កាលវេលាទៀបភ្លឺនៅស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ កម្មករ៥នាក់ និងអ្នកបើកបររយន្ត៥តោនម្នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីក្រឡាប់រយន្តនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ លេីផ្លូវជាតិលេខ៧ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣៩-២៤០ ស្ថិតនៅភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា អ្នករងគ្រោះក្នុងករណីគ្រោះថ្នាក់ក្រឡាប់រយន្តនេះ ទី១. ឈ្មោះ សុះ ហោសាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ទី២. ឈ្មោះ ឃន សុខឃេន ភេទ ស្រី អាយុ ២០ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសស្រាល) ទី៣. ឈ្មោះ ឃន សុខណេន ភេទស្រី អាយុ ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ដកពរ ឃុំ ទ្រៀកស្រុកមេមត់ ( របួសស្រាល) ទី៤. ឃន ងល ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិដកពរ ឃុំ ទ្រៀក ស្រុកមេមត់ (របួសស្រាល ) ទី៥. ឈ្មោះ ម៉ុង សុភី ភេទស្រី អាយុ ៣៨ឆ្នាំ ជាតិខ្មែរនៅភូមិ ក្តុលលើ ឃុំទន្លួង ស្រុកមេមត់ (របួសធ្ងន់) ។

លោកបន្តថា រថយន្តបង្កម៉ាកកូរ៉េ (៥តោន) ក្បាលពណ៍ស ទ្រុងពណ៍ខៀវ ពាក់ស្លាក លេខ កំពង់ចាម.3A.1407 បេីកបរដោយ ឈ្មោះ ញឹម រុន ភេទប្រុស អាយុ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្តុលក្រោម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (គ្មានរបួស ) បេីកបរពីទិសខាងត្បូង ទៅទិសខាងជេីង លះុដល់ចំណុចកេីតហេតុខាងលេី(ផ្លូវកេាង)បានក្រឡាប់ ធ្លាក់ផ្លូវទៅខាងស្តាំខាងកេីតផ្លូវតែម្តង។ មូលហេតុល្បឿនលឿនហួសកំណត់។

បច្ចុប្បន្នអ្នករបួសត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកមេមត់៕ វណ្ណះ

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7) unnamed


ចែករំលែក៖