ក្រោយពេលសេដ្ឋកិច្ចពិភពលោកមិនមានការរីកចម្រើននៅឆ្នាំ២០១៦កន្លងមកនៅក្នុងឆ្នាំ២០១៧នេះធនាគារពិភពលោកបង្ហាញសុទិដ្ឋិនិយមថា នឹងមានសេដ្ឋកិច្ច ប្រសើរជាងមុន។
តាមការព្យាករកំណើនសេដ្ឋកិច្ចនៅ ក្នុងឆ្នាំ២០១៧នេះនឹងអាចកើនឡើង២,៧ភាគរយ និងនៅក្នុងឆ្នាំ២០១៨ នឹងកើន ឡើង២,៩ភាគរយ។ ធនាគារពិភពលោក បានលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយស្តីពីការឆ្លុះបញ្ចាំងអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោកថា អត្រាកំណើនក្នុង ឆ្នាំ២០១៧ ស្ទុះឡើងលឿនជាងការព្យាករ ២,៣ភាគរយនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែមាន តែ០,១ភាគរយ ប៉ុណ្ណោះដែលទាបជាង ការព្យាកររបស់ធនាគារកាលពីខែមិថុនា ឆ្នាំ២០១៦។
សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ និងទីផ្សាររីកចម្រើនកំណើនសេដ្ឋកិច្ច នឹង កើនឡើង៤,២ភាគរយនៅក្នុងឆ្នាំ២០១៧ និង៤,៦ភាគរយនៅក្នុងឆ្នាំ២០១៨ ដោយ ក្នុងឆ្នាំ២០១៦ កំណើនគឺ៣,៤ភាគរយ។ WB បានរក្សាការព្យាករទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដោយកំណើនមិនផ្លាស់ប្តូរនោះទេដោយធ្លាប់បានព្យាករថា នៅក្នុងឆ្នាំ២០១៧នេះនឹងកើនឡើង ៦,៥ភាគរយ និងនៅក្នុងឆ្នាំ២០១៨សេដ្ឋ កិច្ចនឹងកើនឡើង ៦,៣ភាគរយ៕ ម៉ែវ សាធី