ភ្នំពេញ៖ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៦ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ដឹកនាំកម្លាំង ដោយលោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២នាក់ និងថ្នាំចំនួន ១៦ កញ្ចប់ ធំ៣កញ្ចប់ និង១៣កញ្ចប់តូច កាំបិតចិតបន្លែតូច៣ដើម និងកាំបិតបុ័ងតោ១ ។
ជនសង្ស័យទាំង២ មានឈ្មោះ៖ ១ ជឹម វ៉ាន់ថា អាយុ ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ មុខរបរមិនពិតប្រាកដ ២.ពេជ្រ ភារុណ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្ស័យរួមវត្ថុតាងត្រូបានបញ្ជូនអធិការដ្ឋាននគបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនិតិវីច្បាប់៕ តាឡឹម