ព័ត៌មានទាន់ហេតុការណ៍៖

ទើបត្រឡប់មកពីបន្សាបគ្រឿងញៀន ផឹកស្រាស្រវឹង ខឹងអ្នកជិតខាង បែរជាដុតផ្ទះខ្លួនឯងឆេះអស់អាលីង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង បន្ទាប់ពីត្រូវជនម្នាក់ស្រវឹងស្រាខឹងអ្នកជិតខាង តែបែរជាដុតផ្ទះខ្លួនឯង ខណៈដែលជននេះទើបត្រឡប់មកពីមណ្ឌលបន្សាបគ្រឿងញៀន ។

ករណីនេះបានកើតឡើងកាលវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាមុខសញ្ញាឈ្មោះ ជឿន សាវង់ ភេទ ប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិ ឃុំកើតហេតុខាងលើ ឱពុកឈ្មោះ ជិន ចាន់ណា អាយុ ៤៧ ឆ្នាំ (ឪចុង ) ម្តាយឈ្មោះ យស់ ណែម អាយុ ៤៣ឆ្នាំ ។

ប្រភពបន្តថា ជនសង្ស័យខាងលើបានខឹងនឹងអ្នកជិតខាង ប៉ុន្តែមិនដឹងថា ខឹងរឿងអ្វីនោះទេ ស្រាប់តែផឹកស្រាឲ្យស្រវឹងរួចធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួនតែម្តង ។ ជននេះ ជាមុខសញ្ញានេះទើបតែត្រឡប់មកពីមណ្ឌលបន្សាបសារធាតុញៀន ។ ផ្ទះដែលឆេះមានទំហំ ៥ម៉ែត្រគុណ៧ម៉ែត្រ ដំបូលប្រក់ ស័ង្កសី ជញ្ជាំងស្លឹក ។

បច្ចុប្បន្ន ជនខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ៕ ប៉ឹម ពិន

ase (1) ase (2) ase (3)


ចែករំលែក៖