ភ្នំពេញ ៖ កូនប្រុស របស់ លោក មេ ភូមិ កប់ គង និង បក្សពួក ព្រួត គ្នា វាយ យុវជន២នាក់បងប្អូនបណ្ដាល ឲ្យ រង របួសធ្ងន់ និងស្រាល ហើយនាំគ្នាគេចខ្លួនអស់។
ហេតុការណ៍នេះបង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៧ និង ៥០ នាទី យប់ ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០១៧ នៅ ចំណុច មុខ ផ្ទះ ជួល ស្ថិត ក្នុងភូមិ កប់ គង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។
ជន រង គ្រោះ ២ នាក់ ប្អូនប្រុសដែលរងរបួសធ្ងន់ ឈ្មោះ ខៀវ ចំណាប់ ភេទ ប្រុស អាយុ ២០ ឆ្នាំស្នាក់ នៅ ភូមិ កប់ គង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ មានស្រុក កំណើត ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្តកណ្ដាល ចំណែកបងប្រុសដែលរបួសស្រាលឈ្មោះខៀវ ស៊ី ថុ ន ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ កម្មករ រោងចក្រ ឃ្លាំង ថ្នាំ តាំង សុខ ហួត ស្នាក់ នៅ ជាមួយ គ្នា ។ ចំណែក ជន បង្ក ជា កូន របស់ លោក មេ ភូមិ កប់ គង មានឈ្មោះ ឌី ភេទ ប្រុស អាយុ ជាង ២០ ឆ្នាំ ជា ប្រជា ការពារ និង បក្សពួក ៤ នាក់ ទៀត ស្នាក់ នៅ ភូមិ កើតហេតុ ខាងលើ ។
តាម សំដី ឈ្មោះខៀវ ស៊ី ថុ ន បាន ឲ្យ ដឹង ថា មុន ពេល កើតហេតុរួបគាត់បាន ត្រឡប់ មក ពី ធ្វើការ រោងចក្រ វិញ ដោយបាន ខ្ចី ម៉ូតូ មិត្តភក្តិ ម៉ាក ឆា លី ពណ៌ ទឹកមាស កែ ច្នៃ បំពង់ ស៊ី មុំ ា ង ជិះ ទៅ ផ្ទះ មិត្តភក្តិ ដែល ជួល ផ្ទះ នៅ កន្លែង កើតហេតុ ខាងលើ ខណៈ ពេល ជិះ ទៅ ដល់ ឃើញ មិត្តភក្តិ ៥ នាក់ កំពុង តែ ផឹក ស៊ីនៅមុខ ផ្ទះ ជួល របស់ មេ ភូមិ នោះរួបគាត់ ក៏ បាន ទៅ អង្គុយ ផឹកស៊ី ជាមួយ មិត្តភក្តិ ដែរបាន បន្តិច ស្រាប់តែ ជន បង្ក ដែល ជា កូន មេ ភូមិ បាន ដើរមក សួរ ថា ជិះ ម៉ូតូ អី ក៏ ឮ សំឡេង ខ្លាំង ម្ល៉េះ ពេល នោះ រួបគាត់ក៏ បាន និយាយ ថា ម៉ូតូ ខ្ចី គេ ទេ វា ទើស អី ភ្លាម ៗ នោះ ក៏ មាន ទំនាស់ ពាក្យ សំដី រហូត ដល់ មានការ វាយតប់ គ្នា ស្រប ពេល នោះ ប្អូនប្រុស របស់ របស់គាត់ ដើរ ពី ផ្ទះ ទៅ ហៅគាត់ទៅ ហូប បាយ ក៏ ត្រូវ ជន បង្ក និង បក្សពួក វាយ ទាំង ២ នាក់ បងប្អូន រហូត ប្អូនប្រុស រង របួសធ្ងន់ បងប្រុស រង របួសស្រាល រួច ជន បង្ក នាំ គ្នា រត់គេច ខ្លួន បាត់ ។
ក្រោយ ពេល កើតហេតុ ជន រង គ្រោះ ២ នាក់ បងប្អូន បាន ទៅ ដាក់ ពាក្យបណ្តឹង នៅ ប៉ុស្តិ៍ នគរបាល ចោម ចៅ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចជួយរកយុត្តិធម៍រួច ទើប មន្ទីរពេទ្យជាក្រោយ ៕ សុខាសែនជ័យ