ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្រ្កាបហ្គេមបាញ់ត្រីមួយកន្លែងនិងឃាត់ខ្លួនមេការស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះបង្ក្រាបបទល្មើស ហ្គេមបាញ់ត្រីមួយកន្លែងក្នុងមូលដ្ឋានកាលពីវេលាម៉ោង១១និង៤០ នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផល៖ប្រមូលបាន ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង កៅអី១០ កង្ហារ០១គ្រឿង និងមានមនុស្សស្រី០១នាក់(ម្ចាស់អាជីវកម្ម) ។

ក្រោយពីធ្វើការអប់រំណែនាំម្ចាស់អាជីវកម្មរួមមក ខ្ញុំបានអោយគាត់ផ្ទិតមេដៃលើកំណត់ហេតុ រួចអោយគាត់ទៅផ្ទះវិញ និង បានដក់ហូតហ្គេមបាញ់ត្រី១គ្រឿងយកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ៕ស តារា

IMG_4067 IMG_4068 IMG_4069


ចែករំលែក៖