ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៦នាក់សង្ស័យប្រើប្រាស់គ្រឿងញៀននិងដកហូតឧបករណ៍ប្រើប្រាស់មួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន២៦ទៀតហើយ ដែលនាំគ្នាទៅប្រប្រាស់គ្រឿងញៀននៅតំបន់មុខមន្ទីរពេទ្យលោកសង្ឃ ត្រូវបានកំលាំសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងម៉ូតូ៦គ្រឿងផងដែរ ។

ដើម្បីឆ្លើយតបនិងគោលការណ៍របស់ស្នងការនគរបាលជាតិដែលផ្ដោតសំខាន់ទៅលើករណីគ្រឿងញៀននៅដើមឆ្នាំ២០១៧នេះ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដូចភ្លៀងរលឹមជាក់ស្តែង ប្រត្តិបត្តិការណ៍ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីថ្នាកលើបានដាក់បទបញ្ជាអោយ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែធ្វើយ៉ាងណាចុះបង្ល្រាបនៅបទល្មើសគ្រឿងញៀនអោយអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដូច្នេះ ហើយកំលាំងរបស់អធិការដ្ឋានខណ្ឌត្រូវតែបន្តចុះបង្ក្រាបក្រុមអ្នកប្រើប្រាស់ និងចែកចាយជួញដូរនៅតំបន់នេះអោយដូចជាភ្លៀងរលឹម ក្នុងនោះសមត្ថកិច្ចដកហូតបាននូវសម្ភារៈសំរាបប្រ៍ប្រាស់មួយចំនួននិងម៉ូតូ២គ្រឿងផងដែរ។

បច្ចុប្បន្នក្រុមអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា

abc (1) abc (2) abc (3)


ចែករំលែក៖