ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាជ្រុលទៅបុកម៉ូតូ១គ្រឿងទៀតស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បាន ស្លាប់ ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសធ្ងន់ ខណៈមានរថន្ត២គ្រឿងបានបើកបរខ្វះការប្រុងប្រយ័ត្នហើយក៍បុកគ្នាពេញទំហឹងហើយជ្រុលទៅបុកនិងម៉ូតូជនរងគ្រោះ១គ្រឿងទៀតព្រោះតែអ្នកបើកបរស្រវឹងស្រាជោគ។ដោយឡែកជនរគ្រោះត្រូវបញ្ជូនទៅគ្លីនិកសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ត្រង់ចំណុចស្តុបឧញ្ញា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងជាប្រភេទរថយន្តដឹកទំនិញ ទំងន់៥តោន ពាក់ស្លាកលេខ ភ្នំពេញ ៣B 1372 បើកបរដោយបុរសម្នាក់ រួមជាមួយព្រូពីរនាក់ទៀត បើកតាមផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដលចំនុចកើតហេតុ ជាចំណុចភ្លើងស្តុប រថយន្តខាងលើគឺមិនបានបន្ថយល្បឿននោះឡើយ គឺកាន់តែបន្ថែមល្បឿនខ្លាំងឡើង ពេលនោះស្រាប់តែមានរថយន្តលិចសុីRX300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AM 5428 បើកបរដោយបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀត ត្រូវជាឪពុក និងកូនបានជិះមកតាមផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតមកលិច ធ្វើដំណើរឆ្លងស្តប់ហើយ ក៏ត្រូូវបានរថយន្តខាងដឹកទំនិញនោះបុកបណ្ដាលអោយខ្ទេចមួយកំណាត់មុខ មើលលែងយល់ ហើយបណ្ដាលអោយបុរសម្នាក់ដែលជាអ្នករួមដំណើររថយន្តរងគ្រោះនោះរងរបួសបាក់ដៃខាងស្ដាំ ។

ប្រភពបន្តថា រំពេចនោះដោយសារតែថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកស្លាកគណបក្សដែលដាំនៅនិងកែងផ្លូវខាងលើនោះ ហើយរថយន្តបានក្រឡាប់ជ្រុលទៅបុកបុរសម្នាក់ រួមជាមួយមិត្តភក្ដិម្នាក់ទៀត ដែលកំពុងតែឈរទិញម្ហូបហូបបាយនៅនិងកែងស្តុននោះ បណ្ដាលអោយម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ដោយឡែកម្នាក់ទៀតជាមិត្តភក្ដិរបស់ជនរងគ្រោះ ដែលត្រូវរថយន្តបង្កក្រឡាប់សង្កត់ពីលើនោះត្រូវបានប្រជាជនដែលនៅម្ដុំនោះយករថយន្តស្ទូចមកស្ទូចរថយន្តចេញហើយទាញជនរងគ្រោះចេញមកក្រៅ និងយកជនរងគ្រោះទៅ សង្គ្រោះបន្ទាន់គ្លីនិកឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក ហើយរថយន្តបង្ក ក៏បានជ្រុលទៅបុកបង្គោលភ្លើងស្តុបទើបរថយន្តបើកទៅមុខលែងរួច ។

ប្រភពបន្តទៀតថាភ្លាមៗនោះ អ្នកបើកបររថយន្តបង្កបានបម្រុងរត់គេចខ្លួនបាត់ តែត្រូវប្រជាជននៅម្ដុំនោះចាប់ជាប់ហើយបានវាយម្នាក់មួយដៃមួយជើង ទើបប្រគល់អោយសមត្ថកិច្ចយកទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ ។ ដោយឡែកព្រូរថយន្តបង្កពីរនាក់ទៀត បានរត់គេចខ្លួនបាត់អស់ ។

បើតាមសមត្ថកិច្ចចរាចរណ៍បានអោយដឹងថា ម្ចាស់រថយន្តបង្កមានឈ្មោះ រុន ដា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ ស្នាក់នៅម្ដុំស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយបើតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តបង្កបានអោយដឹងថា រូបគេទើបតែមកពីទំលាក់ទំនិញនៅម្ដុំឃ្មួញ ហើយបំណងជិះត្រឡប់ទៅឃ្លាំងវិញ នៅម្ដុំស្ទឹងមានជ័យ ហើយដោយសារតែគេស្រវឹងស្រាខ្លាំងពេក ទើបជាន់រថយន្តមិនដឹងថាលឿនសោះ ទើបជ្រុលទៅជាបែបនេះ ។

សពជនរងគ្រោះឈ្មោះ បុី អ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើត ភូមិពោធិ៍កណ្ដាល ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តកណ្ដាល ។

សពខាងលើត្រូវបានក្រុមសាច់ញាតិដឹកបញ្ជូនយកទៅកាន់ស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងទៀត ព្រមទាំងអ្នកបើកបររថយន្តបង្កត្រូវបានបញ្ជូនយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

bas (1) bas (2) bas (3) bas (4) bas (5)


ចែករំលែក៖