ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងសហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារអន្តជាតិប៉ោយប៉ែតចុះចែកសំបុត្រឲ្យពលរដ្ឋក៏ដូចអាជីវករចូលផ្សាររុងក្លឿ(ថៃ)មិនយកប្រាក់

ចែករំលែក៖

ប៉ោយប៉ែតៈ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ និងលិខិតជូនដំណឹងលេខ ០១១/១៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី១៣ ខែកមករា ឆ្នាំ២០១៧ លោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអាជ្ញាធរសង្កាត់ យុវជនក្រុង សង្កាត់ ចុះសហការជាមួយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្របសម្រួលជាមួយភាគីថៃ ចែកសំបុត្រជូនបងប្អូនអាជីវករ កម្មករដែលចេញចូលផ្សារថៃ ដោយមិនគិតតម្លៃសំបុត្រ ។

ក្នុងនោះភាគីកម្ពុជា កំពុងចរចាជាមួយភាគីថៃ ស្នើឲ្យបញ្ឈប់ការលក់សំបុត្រតម្លៃ១០០០ រៀល (១០ បាត) ជារៀងរហូត ទុកតែអីកាត( កាតកូតចេញ -ចូល ) សំគាល់អត្តសញ្ញាណតែប៉ុណ្ណោះ ។ នេះ ជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ព្រោះប្រជាពលរដ្ឋកម្មករម្នាក់ៗ១ជើងទិញ សំបុត្រ ១០០០ រៀល ២ជើង ២០០០ រៀល ៣ជើង ៣០០០ រៀល… ដូចនេះជួយកំរិតជីវភាពប្រជាពលរដ្ឋបានច្រើនផងដែរ។

បញ្ហាខាងលើនេះលោកភោគ លន ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតបានបញ្ជាក់ថា ការមិនលក់សំបុត្រឲ្យប្រជាពលរដ្ឋ ឬអាជីវករខ្មែរយើងដែលចូលក្នុងផ្សាររោងក្លឿរប្រទេសថៃនោះ គីមិនលក់សំបុត្ររហូត ប៉ុន្តែលោកថា នៅថ្ងៃទី១៣ ខែមករា ២០១៧ អាជ្ញាធរក្រុង និងសមត្ថកិច្ចប្រចាំច្រកទ្វារអន្តជាតិ នឹងជួបចរចាជាមួយភាគីថៃ បន្ទាប់ពីចែកសំបុត្រមិនយកប្រាក់ជួនពួកគាត់ ឲ្យមានភាពរលូន ព្រោះចាប់ពីថ្ងៃស្អែកទៅ ពលរដ្ឋដែលចូលទៅប្រកបរបរប្រចាំជីវិតក្នុងប្រទសថៃ ដូចធម្មតា ដោយ ប្រើតែកាតសម្គាល់ខ្លួនប៉ុណ្ណោះ ៕ វណ្ណា

awe d3 fe few rr rrt s se


ចែករំលែក៖