ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តយោធា ចិន រុស្ស៊ី សម្លឹងឃើញផលប្រយោជន៍រៀងៗខ្លួន

ចែករំលែក៖

ក្រោយពេលដែលរុស្ស៊ីរងការដាក់ ទណ្ឌកម្មពីលោកខាងលិចប្រទេសនេះ បានងាកមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងនោះសំដៅទៅលើប្រទេសមានពលរដ្ឋច្រើន ជាងគេបំផុតលើពិភពលោកជាធំ។ រុស្ស៊ី និងចិនក៏បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាគិតជាទឹកប្រាក់រាប់សិបពាន់លាន ដុល្លារ ។

ក្រៅពីនេះប្រទេសទាំងពីរក៏បានបង្កើនទំនាក់ទំនងយោធាក្នុងពេលដែលប្រទេសទាំងពីរកំពុងរងការគំរាប់កំហែងដោយយោធាពីប្រទេសលោកខាងលិចក្នុងនោះ មានអាមេរិក។ ចិននិងរុស្ស៊ីបានរួមគ្នាធ្វើសមយុទ្ធជាច្រើនលើក ប៉ុន្តែនៅក្នុងសម យុទ្ធដែលចាប់អារម្មណ៍បំផុតនោះគឺសម យុទ្ធនៅឈូងសមុទ្រ Peter Greatt ដោយ មានការចូលរួមពីនាវាចម្បាំង២០គ្រឿង យន្ដហោះចម្បាំង១០គ្រឿង និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងផ្សេងទៀត។ ប៉ុន្ដែប្រទេសទាំងពីរសុទ្ធតែមានគោលដៅដាច់ដោយឡែកពីគ្នានៅក្នុងការធ្វើសមយុទ្ធរួមនោះ។

ក្នុងដំណាក់កាលនៃសមយុទ្ធទាហាន ប្រទេសទាំងពីរបានអនុវត្ដសកម្មភាពស្វែង រកនិងជួយសង្គ្រោះ និងជួយដល់នាវាដែល ជួបឧប្បត្ដិហេតុគ្រោះថ្នាក់នៅលើដែន សមុទ្រ។ ទន្ទឹមនឹងនោះនៅក្នុងដំណាក់ កាលការហ្វឹកហ្វឺនពីការធ្វើសង្គ្រាមពិត នាវា ចម្បាំងមានតួនាទីនាំផ្លូវការពារនាវាដឹក ជញ្ជូន នាវាបន្ថែមថាមពល ហេដ្ឋារចនា សម្ព័ន្ធ សម្ភារនានាដែលត្រូវការនៅលើ ដែនសមុទ្រ។ ទាហានជើងទឹកប្រទេស ទាំងពីរបានសហការគ្នាទប់ទល់នឹងមីស៊ីល បុកនាវានៅដែនសមុទ្រនិងការពារការ វាយប្រហារពីដែនអាកាសពីយន្ដហោះ ចម្បាំង និងកាំជ្រួចមីស៊ីលមកលើនាវា ចម្បាំង។ នាវាចម្បាំងរបស់ទាហានជើង ទឹកចិន និងរុស្ស៊ីបានបាញ់គ្រាប់ពិតទៅលើ គោលដៅផ្សេងៗគ្នានៅលើដែនសមុទ្រ និងដែនអាកាស។

ប្រទេសទាំងពីរបានចេញសេចក្ដី ប្រកាសរួមថា ការធ្វើសមយុទ្ធកន្លងមក នោះមិនសំដៅទៅលើប្រទេសណាមួយ ហើយក៏មិនមែនជាគោលដៅនយោបាយ យោធាសម្រាប់ដាក់សម្ពាធទៅលើប្រទេស ណានោះដែរ។ ប៉ុន្ដែតាមក្រុមអ្នកវិភាគ អះអាងថា ការធ្វើសមយុទ្ធរួមរវាងប្រទេស មហាអំណាចរុស្ស៊ី ចិន គឺស្ថិតនៅជ្រុងមួយ នៃឆាកនយោបាយអន្ដរជាតិ ពិសេសក្នុង ពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនឹងចិនកាន់ តែល្អប្រសើរនោះ។

អ្នកឯកទេសវិភាគនយោបាយលោក Sergei Grebenuk បាននិយាយទៅកាន់ សារព័ត៌មានរៀ ណូវូស្ទី របស់រុស្ស៊ី ថា “រុស្ស៊ីបង្កើនទំនាក់ទំនងនយោបាយកិច្ច ការបរទេសនៅទ្វីបអាស៊ីដោយមានការ គិតគូរពីផលប្រយោជន៍របស់ចិន ពិសេស ក្នុងវិស័យយោធា និងគោលនយោបាយ ការពារជាតិដែលចិនកំពុង តែអភិវឌ្ឍន៍នា ពេលនេះ”។

តាមទស្សនៈរបស់លោក Sergei ក្នុងស្ថានភាពដែលទំនាក់ទំនងរវាងចិនជា មួយនឹងកូរ៉េខាងត្បូង ជប៉ុនមានភាព ស្មុគ ស្មាញដោយសារតែវិវាទអធិបតេយ្យភាព និងវិវាទនយោបាយ។ បណ្ដាប្រទេសក្នុង តំបន់សុទ្ធសឹងតែមានគោលនយោបាយ ក្នុងការបង្ហាញពីឥទ្ធិពលយោធាក្នុងតំបន់ ដោយវិធីសាស្ដ្រខុសៗគ្នា។ ចិនបានបង្ហាញ សក្ដានុពលរបស់ខ្លួនឱ្យស័ក្ដិសមជាប្រទេស មហាអំណាចក្នុងតំបន់ និងក៏ជាសារប្រាប់ ដល់ប្រទេសដែលមានវិវាទជាមួយចិនឱ្យ ដឹងថា កម្លាំងទាហានចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំទ្វីបអាស៊ី។

តាមអ្នកឯកទេសវិភាគក្នុងការធ្វើសម យុទ្ធកន្លងមកចិនបានបង្ហាញពីគោលនយោ បាយ និងយោធាតាមរយៈអត្ថន័យក្នុង សកម្មភាពធ្វើសមយុទ្ធ។ អំពីគោលដៅ យោធាចិនពិតជាយកចិត្ដទុកដាក់យ៉ាង ខ្លាំងដល់បទពិសោធន៍និងសមត្ថភាពធ្វើសង្គ្រាមរបស់កងពលប្រចាំប៉ាស៊ីហ្វិកនៅក្នុងការទប់ទល់សកម្មភាពវាយប្រហារពីដែនអាកាសនិងដោយមីស៊ីលបុកពីនាវា មុជទឹក ។

ជាការពិតណាស់គ្មានក្រុមចោរសមុទ្រ ណាមួយមាននាវាមុជទឹក មានមីស៊ីលបុក ឬក៏វាយប្រហារពីដែនអាកាសដោយយន្ដ ហោះចម្បាំងនោះឡើយ។ ប៉ុន្ដែការធ្វើសមយុទ្ធនោះបានបង្ហាញឱ្យឃើញថា ចិនពិត ជាព្រួយបារម្ភដល់សមត្ថភាពធ្វើសង្គ្រាមនៅលើដែនសមុទ្រ។ ទាំងនោះហើយដែល ចិនបានធ្វើសមយុទ្ធរួមជាមួយរុស្ស៊ីនៅលើដែនសមុទ្រ។ រុស្ស៊ីមានមេបញ្ជាការកងទ័ព ជើងទឹកសម្បូរបទពិសោធន៍ និងការធ្វើ សង្គ្រាមនៅលើដែនសមុទ្របានយ៉ាងល្អប្រសើរ។ ទាំងនោះហើយដែលជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់កម្លាំងទាហានជើង ទឹកចិន។ ទាហានជើងទឹករុស្ស៊ីសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ខ្ពស់ដោយរុស្ស៊ី ធ្លាប់ឆ្លងកាត់សង្គ្រាមលោកលើកទី២។ ចំណែកកម្លាំងទាហានចិនមិនដែលធ្លាប់ ទទួលបានបទពិសោធន៍ពិតពីសកម្មភាពធ្វើសង្គ្រាមនៅលើដែនសមុទ្រនោះឡើយ។

កត្ដាដែលជំរុញឱ្យចិនចាំបាច់ត្រូវធ្វើ សមយុទ្ធដកបទពិសោធន៍ពីរុស្ស៊ីដោយសារតែសង្គ្រាមលើដែនសមុទ្រអាចនឹង កើតឡើងនៅតំបន់សមុទ្រចិនខាងកើត សមុទ្ធចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា។ ដូច្នេះចិនត្រូវការបទពិសោធន៍ជាចាំបាច់ដើម្បីត្រៀមទប់ទល់វាយប្រហារពេលមានហេតុការណ៍កើតឡើង។ ជាប្រទេសមាន ទាហានច្រើនក៏ពិតមែនបើគ្មានបទពិសាធន៍ គ្មានសមត្ថភាពធ្វើសង្គ្រាមមិនមែនជា ប្រទេសមហាអំណាចនោះឡើយ។

អំពីគោលដៅនយោបាយចំណុចនេះ បានបង្ហាញកាន់តែច្បាស់តាមរយៈសកម្មភាពធ្វើសមយុទ្ធ។ ចិនបានយល់យ៉ាងច្បាស់ ពីតួនាទីនយោបាយរបស់ខ្លួន និងទំនាក់ ទំនងនយោបាយជាមួយប្រទេសរុស្ស៊ី។ ជាមួយនឹងគោលនយោបាយវិលត្រឡប់ មកកាន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក និង ការរៀបចំសំណាញ់ឡោមព័ទ្ធចិនតាមរយៈ សម្ពន្ធមិត្ដរបស់អាមេរិក ដូច្នេះប្រសិនបើមានសង្គ្រាមតូចណាមួយកើតឡើងក្នុង តំបន់នេះអាមេរិកអាចនឹងឆ្លៀតឱកាស គ្រប់គ្រងដែនសមុទ្រចិនខាងត្បូង និងឈូង សមុទ្រម៉ាឡាកាបានយ៉ាងងាយ។ ដូច្នេះ ប្រសិនបើកម្លាំងទាហានជើងទឹកចិនមានបទពិសោធន៍គ្រប់គ្រាន់គឺអាចរម្លត់ភ្លើង សង្គ្រាមនោះដោយចិនទទួលបានជោគ ជ័យទាំងស្រុង ហើយជ័យជម្នះក៏បានមក លើប្រទេសចិនផងដែរ។ ចំណែកសំណាញ់ ឡោមព័ទ្ធនឹងត្រូវបែកធ្លាយដួលរលំទាំងស្រុង។ ក្នុងករណីដែលរុស្ស៊ីនៅតែជាអាជ្ញា កណ្ដាលមានទំនាក់ទំនងល្អប្រសើរជាមួយ ចិន និងមិនឯកភាពជាមួយគោលនយោ បាយរបស់អាមេរិកនោះដោយសារកម្លាំង ទាហានចិនកាន់តែមានប្រៀបក្នុងការយក ឈ្នះនៅក្នុងសមរភូមិលើផ្ទៃទឹក។

ចំណែករុស្ស៊ីការចូលរួមធ្វើសមយុទ្ធ រួមជាមួយចិនមានគោលដៅផ្សេង។ រុស្ស៊ីបានយកចិត្ដទុកដាក់ទៅលើកិច្ចព្រមព្រៀង ការពារជាតិដែលចិនមានគម្រោងទិញឧបករណ៍សព្វាវុធជាច្រើនពីរុស្ស៊ី។ ការពិត រុស្ស៊ីមិនត្រូវការសម្ពន្ធមិត្ដចិននោះឡើយ ប៉ុន្ដែអ្វីដែលរុស្ស៊ីត្រូវការនោះគឺជំរុញឱ្យចិនបង្កើនឥទ្ធិពលក្នុងតំបន់ដូច្នេះចិនត្រូវការជាចាំបាច់នូវសព្វាវុធពីរុស្ស៊ីក៏ដូចជាថាម ពលឧស្ម័នហ្គាស និងតម្រូវការផ្សេងៗទៀត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋជាង១.៣០០ លាននាក់នោះ៕ ម៉ែវ សាធី

20150509_CND001_0 court-top-1024x676


ចែករំលែក៖