ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសគ្រឿងញៀនជនជាតិអាមេរិកម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែក

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ដែលត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវសាលាដំបូងឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបទល្មើសជាប់ពាក់ព័ន្ធ និងករណីប្រើប្រាស់ និងផលិតគ្រឿងញៀនដោយខុសច្បាប់កន្លងមកនោះ ពេលនេះជនសង្ស័យនេះបានស្លាប់ហើយនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ កាលពីម៉ោងប្រមាណ១រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ (មានអការៈសង្ស័យញៀនថ្នាំ) ហើយត្រូវមន្ត្រីអនុរក្សបានដឹកបញ្ជូនគាត់មកព្យាបាលបានមួយថ្ងៃកន្លងមកនោះ។

សមត្ថកិច្ចវានឲ្យដឹងថា ជនរងគ្រោះ (សាកសព) ឈ្មោះ MIKHAIL GRAFAM ភេទ ប្រុស អាយុ53ឆ្នាំ(កើតថ្ងៃទី 05-06-1964 )សញ្ជាតិអាមេរិក មុខរបរ វេជ្ជបណ្ឌិត ( ចូលនិវត្ត )កាន់លិខិត ឆ្លងដែនលេខ 545465672 សុពលភាព ថ្ងៃទី17-03-2026 ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាយោងលើ ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ 85 តពដ/16 បានសរសេរថាជនរងគ្រោះ ជា ( ពិរុទ្ធជន ) ក្នុងករណី ( ផលិតដោយខុសច្បាប់នូវសារធាតុញៀន ) ត្រូវបានកម្លាំងជំនាញ ចាប់ខ្លួនថ្ងៃទី 24-12-2016 និងបានសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន លេខ 84 តពដ/16 ថ្ងៃទី 27-12-2016 នៅពន្ធនាគារខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាយោងតាមការពិនិត្យនិងព្យាបាល របស់ លោក វេជ្ជបណ្ឌិត ស៊ឹម ភក្តី គ្រូពេទ្យ ព្យាបាល បានឲ្យដឹងថា៖ ជនរងគ្រោះ ( សាកសព ) ស្លាប់ដោយខ្សោយតំរងនោម និងនៅមានសារធាតុញៀននៅក្នុងខ្លួន ។

បច្ចុប្បន្ននៅរសៀលថ្ងៃដដែល សាកសព បានរក្សាទុកនៅសាលរក្សាសពក្នុងមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំការសម្រេចពី ក្រុមគ្រួសារ និងស្ថានទូតសាម៉ី៕ ឆ្លាម សមុទ្រ

unnamed (2) unnamed unnamed (1)


ចែករំលែក៖