ខេត្តរតនគិរី ៖ ជនសង្ស័យ២នាក់ ត្រូវនគរបាលប៉ុស្តិ៍ឡាបានសៀក សហការជាមួយនគរបាលក្រុងបានលុង ចុះបង្ក្រាបករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
នគរបាលក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះ ព្រឹម សារ៉ាត់ ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ ថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ជាងម៉ូតូ ទី២- ឈ្មោះ ហ៊ីម បញ្ញា ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ បើកបររថយន្ដ។
ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ ថង់តូច។
បច្ចុប្បន្ននគរបាល កំពុងឃាត់ខ្លូនជនសង្ស័យ នៅអធិការក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន