ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងហ្គាសឆេះអគាររោងចក្រផលិតពូក ពុម្ពស្បែកជើងនិ ងពុម្ពខោអាវ៣អគារផ្អើលសមត្ថកិច្ច

ចែករំលែក៖

 

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះអគាររោងចក្រផលិត ពូក ពុម្ពស្បែកជើង និងផលិតពុម្ពខោអាវ ចំនួន ៣អគារ បង្កជាផ្សែងខ្មួលខ្មាញ់ បង្កការភ្ញាក់ផ្អើល ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងក្រុមរថយន្ត បង្ការ និងពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ផងដែរ ។

ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះ នេះបានកើតឡើង កាលពីវេលាម៉ោង ៩និង២០នាទី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចទីតាំងអាគាររោងចក្រមួយកន្លែង នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភព័ត៌មានពីសមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីគ្រោះអគ្គីភ័យនេះ បង្កឡើងជំហ៊ានដំបូង ដោយការផ្ទុះធុងហ្គាសចេញពីអគារផលិតពូក បង្កជាអណ្តាតភ្លើងឆាបឆេះបន្តទៅអគារផលិតពុម្ពស្បែកជើង និងរាលដាលទៅដល់អគារផលិតពុម្ពខោអាវ បណ្តាលឲ្យមានការការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងក្រុមរថយន្ត បង្ការ និងពន្លត់អគ្គីភ័យ មកពីបណ្តាអង្គភាពផ្សេងៗ ជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ផងដែរ។

ប្រពភព័ត៌មានដដែលបានបន្តថា នៅក្នុងប្រតិបត្តិការណ៍ បង្ការ និងពន្លត់អគ្គិភ័យ នៃការពន្លត់គ្រោះអគ្គីភ័យឆាបឆេះ អាគាររោងចក្រនេះ មានរថយន្ត ពន្លត់អគ្គីភ័យ ចំនួន ២៦ គ្រឿង ក្នុងនោះរួម មាន រថយន្ត បង្ការ និងពន្លត់អគ្គីភ័យ មកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ១គ្រឿង រថយន្ត បង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៣គ្រឿង រថយន្ត ពន្លត់ អគ្គីភ័យ មកពី អង្គភាពតម្រួតបទបញ្ជា ចំនួន ៤គ្រឿង រថយន្ត បង្ការ និងពន្លត់អគ្គីភ័យ មកពីអង្គភាព ( ង ៧០ ) ចំនួន ៤គ្រឿង និងរថយន្ត បង្ការ និងពន្លត់អគ្គីភ័យ មកពីទីក្រុងរំណបជ្រោយចង្វា ចំនួន ៤គ្រឿង ដោយប្រើប្រាស់ទឹក ទាំង ២៦គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពភ្លើង បានក្នុងរយះពេលប្រមាណ ជិត ១ម៉ោង ទើបរលត់ទៅវិញទាំងស្រុង ។ ដោយឡែកនៅក្នុងគ្រោះអគ្គិភ័យនេះ គឺអគាររោងចក្រ ចំនួន ១អគារ ក្នុងចំណោមទាំង ៣អគារនោះ គឺត្រូវអណ្តាតភ្លើងឆាបឆេះទាំងស្រុង ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបានថា ត្រូវខាតបង់ថវិកាស្មើរ និងទឹកប្រាក់ អស់ប៉ុន្មាននោះទេ ៕ សុខាសែនជ័យ

image1 image2 image3 image4


ចែករំលែក៖