ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ិន ច័ន្ទនីរ័ត្ន ស្នេហារឹងមាំ

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីរូបស្រស់ឆើតឆាយកញ្ញាហ៊ិន ច័ន្ទនីរ័ត្ន នៅតែរក្សាបានតំណែងលេចធ្លោនៅទ្រនំប៉ុស្តិ៍បាយ័ន ដោយក្តោបក្តាប់បានជាច្រើនកម្មវិធី បើទោះបីពិធីការិនីស្រករក្រោយបុកចូលជាបន្តបន្ទាប់ក្តី។ ក្រៅពីការរីកចម្រើនស្នេហារបស់នាង ក៏កាន់តែរឹងមាំខ្លាំងជាងមុនដែរ ។

ទោះមិនបានហក់ចូលប្រឡូកក្នុងការងារសម្តែងភាពយន្តក្តី ក៏កេរ្តិ៍ឈ្មោះរបស់នាងនៅតែលេចធ្លោនៅក្នុងសង្គមសិល្បៈ។ដំណឹងចុងក្រោយនីរ័ត្ន ក៏ល្បីកក្រើកព័ត៌មានស្នេហាផងដែរព្រោះ សម្ព័ន្ធស្នេហ៍ជាមួយកូនអ្នកមានម្នាក់កាន់តែផ្អែមល្ហែមទោះមិនទាន់បានបណ្តើរគ្នាជាសាធារណៈនៅឡើយក្តី ។

តារាស្រីស្រស់សោភារូបនេះ នៅមិនទាន់ស្វែងរកការបញ្ជាក់បាននៅឡើងទេ ប៉ុន្តែប្រភពពីអ្នកសិល្បៈលើកឡើងថា ស្នេហានីរ័ត្ន និងកូនប្រុសអ្នកមានទ្រព្យនោះគឺកាន់តែរីកចម្រើនដោយពួកគេបានបង្កើតឱកាសផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់។ ប្រភពបន្តថាទោះលាក់លៀមនិងមិត្តរួមអាជីបខ្លះ ប៉ុន្តែពួកគេបានរំលេចភាពល្អូកល្អឺនច្រើនតាមរយៈទូរស័ព្ទដៃនិងបណ្តាញទំនាក់ទំនងសង្គម។ យូរៗម្តងគេឃើញរថយន្តRange Rover ពណ៌ខ្មៅរបស់សង្សានាងមកទទួលនាងផងដែរ។ មានការលើកឡើងដែរថា ដោយការស្រលាញ់នីរ័ត្ន ខ្លាំងសង្សារនាងបានដាក់បម្រាមមិនឲ្យនាងសម្តែងភាពយន្តទេព្រោះតែបារម្ភពីសុខភាពនិងបារម្ភខ្លាចបុរសផ្សេងប៉ះពាល់ខ្លួននាង។អ្វីដែលគេគិតថាស្នេហានាងកាន់តែមានស្ថានភាពល្អប្រសើរនិងអាចឈានដល់

ចំណងអាពាហ៍ពិពាហ៍ទៀតផង ត្បិតអីក្រុមគ្រួសារទាំងសងខាងបានដឹងឮអស់ទៅហើយ។ ជាពិសេសនោះសង្សាររបស់នាងតែងតែរំអុកសុំនាងរៀបការជាបន្តបន្ទាប់។

ហ៊ិន ច័ន្ទនីរ័ត្នជាពិធីការិនីមានមន្តស្នេហ៍ម្នាក់ ដែលល្បីមានទាំងស្រីនិងប្រុសតាមចោមស្រលាញ់ហើយតាមប្រភពថាក្រោយពេលលេចជ្រាបដំណឹងស្នេហ៍បានធ្វើឱ្យបុរសៗអ្នកមានជាច្រើនដែលធ្លាប់តាមថ្ពក់ស្នេហ៍នាងខកចិត្តជាខ្លាំង។តាមដំណឹងថាការដែលពិធីការិនីលេចធ្លោនៅប៉ុស្តិ៍បាយ័នរូបនេះមិនទាន់ចង់ដឹកដៃគូសង្សារចូលរោងការតាមការស្នើសុំដោយសារតែនាងចង់ពិសោធស្នេហ៍មួយរយៈទៀតសិនត្បិតអីសង្សាររបស់នាងពូកែប្រចណ្ឌពេកខ្លាចក្រោយពេលសំពះផ្ទឹមធ្វើឱ្យនាងរងទឹកភ្នែក។ម៉្យាងកន្លងមកនាងបានបង្ហើបឱ្យដឹងថាបុរសដែលស្ថិតក្នុងក្តីស្រមៃរបស់នាងជាបុរសស្លូតបូតស្មោះត្រង់យល់ពីជម្រៅចិត្តនាងនិងមិនចេះប្រចណ្ឌហួងហែងនាងផ្តេសផ្តាសផងដែរ៕ វឌ្ឍនា

IMG_0215 IMG_0242 IMG_1128 IMG_1129


ចែករំលែក៖