នៅរយៈតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកត្រាំនឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ហើយសកម្មភាព ការពារសន្តិសុខកាន់តែតានតឹងខ្លាំងឡើង។ នៅពេលដែលមានពលរដ្ឋ រាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម។ ក្រុមបាតុករ មានគម្រោងធ្វើឲ្យរាំងស្ទះដំណើរការស្បថចូលកាន់តំណែង និងការគំរាមកំហែង ពីក្រុមភេរវកម្ម។
បាតុកម្មនិងការប្រឈមមុខអំពើភេរវកម្ម
ការធ្វើបាតុកម្ម ដោយមានការចូលរួមពីពលរដ្ឋរាប់សិបពាន់នាក់ ដែលបានចាប់ផ្តើម តាំងពីសប្តាហ៍កន្លងមក ដោយមានគម្រោងអូសបន្លាយរយៈពេលជាងមួយសប្តាហ៍ ដោយមានចេតនា ធ្វើឲ្យរាំងស្ទះ ពិធីចូលកាន់តំណែងរបស់លោកត្រាំ ។ ស្ថានប័នគ្រប់គ្រង រម្មណីយដ្ឋានជាតិ នៅទីក្រុងវាស៊ីនតោន ទទួលបានលិខិត សំច្បាប់បាតុកម្ម ។ ចំនួនក្រុមដាក់លិខិតសំធ្វើបាតុកម្មច្រើនជាង ពិធីស្បថចូលកាន់តំណែងរបស់ប្រធានានាធិបតីមុនៗ។
នៅក្នុងនោះការធ្វើបាតុកម្ម «ដើម្បីស្ត្រី»នៅទីក្រុងវ៉ាស៊ីនតោនទាមទាសិទ្ធសេរីភាពនិងតម្លាភាពដល់ស្ត្រី គឺជាមហាបាតុកម្ម ទ្រងទ្រាយធំបំផុត ដោយមានការចូលរួមពី ពលរដ្ឋ ជាង ១៩២ពាន់នាក់ ។ទាំងស្ត្រីនិងបុរសបានចុះឈ្មោះចូលរួមធ្វើបាតុកម្ម តាមរយៈហ្វេសប៊ុក។
ក្រៅពីនេះនៅមានបាតុកម្មផ្សេងទៀតដែលមានឈ្មោះថា «Here To Stay»បានទាក់ទាញពលរដ្ឋរាប់ពាន់នាក់ នៅក្នុងរដ្ឋជាច្រើន នៅអាមេរិក ក្នុងនោះមាន Washington DC, Chicago, Los Angeles ជាដើម។ ការធ្វើបាតុកម្មចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែមករា អ្នកដែលចូលរួមមិនត្រឹមតែតំណាងរាស្ត្រប៉ុណ្ណោះឡើយ នៅមាន ពលករ ក្រុមអ្នកភៀសខ្លួន ។ក្រុមជនអន្តោបវេសនៅអាមេរិក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីរដ្ឋាភិបាលដូណាលត្រាំ បណ្តេញជនភៀសខ្លួន ចេញពីអាមេរិក។
នៅក្នុងពិធីស្បថចូលកាន់តំណែងរបស់ដូណាលត្រាំត្រូវចំណាយទឹកប្រាក់ជាង១០០លានដុល្លារនិងក្រុមសន្តិសុខជាង ២៨ពាន់នាក់ ក្នុងការការពារ។ ក្រុមសន្តិសុខ មកពីក្រសួងសើបការសម្ងាត់ ប៉ូលិសក្នុងតំបន់និង ក្រុមសន្តិសុខជាតិ។
កាលពីថ្ងៃទី ១៥ខែមករា សារព័ត៌មាន Press TV បានដកស្រងការស្ទងមតិរបស់អង្គការ Gallup បានឲ្យដឹងថាប្រធានាធិបតីជាប់ឆ្នោត ដូណាលត្រាំទទួលបានការគាំទ្រតិចបំផុត នៅក្នុងប្រវត្តិសាស្ត្រ ។ ក្នុងចំណោម ពលរដ្ឋ ៥១ភាគរយដែលបានសួរគឺមាន ៤៤ភាគរយមិនគាំទ្រ។ ការស្ទងមតិដូចគ្នានោះដែរ កាលពីលោកអូបាម៉ាស្បថចូលាកន់តំណែងអាណាត្តិទីមួយគឺមានពលរដ្ឋគាំទ្ររហូតដល់ទៅ ៨៣ភាគរយ។ ចំណែកលោកប៊ូស មានការគាំទ្រ ៦១ភាគរយ ៕ ម៉ែវ សាធី