ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យជំងឺចាស់រើឡើងវិញ យុវជនម្នាក់ដើរសុខៗប្រកាច់ខាំអណ្តាតខ្លួនឯងសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ម្នាក់ខណះដើរសុខៗស្រាប់តែប្រកាច់ដួលទៅនឹងថ្នល់ ហើយខាំអណ្តាតខ្លួនឯងបណ្តាលអោយហូឈាមកាត់ថ្លុក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរហៅរថយន្តសង្គ្រោះមកដឹងទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៥ខែមករា ឆ្នាំ២០១៧ នៅផ្លូវ៣០ម៉ែត្រភូមិព្រៃល្ង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសង្ស័យជំងឺចាស់រើឡើង។

តាមប្រជាពករដ្ឋដែលនៅក្បែរបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនខាងលើ ពាក់អាវក្រហមដៃខ្លី ខោប្រផះជើងខ្លី តាមតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែប្រកាច់ទៅនិងថ្នល់ហើយបានខាំអណ្តាតខ្លួនឯងហូឈាមកាត់ថ្លុកភ្លាមនោះត្រូវបានក្រុមរថយន្តសង្គ្រោះ៧១១ មកដឹកយកទៅមន្ទីរពេទ្យព្រះកុសុមះតែដោយសារស្ថានភាពធ្នន់ធ្ងរពេលក៏បញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។

បើតាមការសន្និដ្ឋានជនរងគ្រោះមានជំងឺបហរចាំកាយ(ឆ្កួតជ្រួក)ហើយវេលាកើតហេតុទើបជំងឺរើឡើងធ្វើអោយប្រកាច់បែបនេះ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖