ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អាវុធហត្ថខណ្ឌដូនពេញ និងការរិយាលយ័ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោសំណាង ស្ថិតក្នុងភូមិទី៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជាក់ស្តែងប្រមូលអ្នកលក់គ្រឿងញៀន និងនាក់ជក់បានចំនួន២០នាក់ ក្នុងនោះស្រី8នាក់ និងថ្នាំញៀនចំនួន៩កញ្ចប់ ជញ្ជីងថ្លឹងមួយ ម៉ូតូម៉ាកMSX ពណ៌ខ្មៅផ្លាកលេខ 1FZ8459 យកទៅអាវុធហត្ថរាជធានី កសាងតាមនីតិវិធីច្បាប់។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ដោយទទួលព័ត៌មានសំងាត់ថាមានក្រុមក្មេងស្ទាវច្រើនមកពពាក់ពពួនគ្នាធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់នេះ ទើបកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ អាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថការរិយាលយ័ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមនុស្សនិងថ្នាំញៀនជាក់ស្តែងតែម្តង ។
ក្រោយប្រតិបត្តិការជនសង្ស័យអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន ២០នាក់ ក្នុងនោះស្រី8នាក់ និងថ្នាំញៀនចំនួន៩កញ្ចប់ ជញ្ជីងថ្លឹងមួយ ម៉ូតូម៉ាកMSXពណ៌ខ្មៅ ពាក់ស្លាកលេខ1FZ8459 ត្រូវបញ្ចូនទៅទីបញ្ជាការដ្ឋានកងអាវុធហត្ថរាជធានី កសាងតាមនីតិវិធីច្បាប់ ៕ ស តារា