ព័ត៌មានទាន់ហេតុការណ៍៖

កម្មករកម្លាក់ក្នុងការដ្ឋានលោកឧកញ្ញ៉ាទ្រីភាព រងការដេញកាប់ពីក្រុមស្ទាវផ្សេងទៀតរងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុៈ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវយុវជនមួយក្រុមផ្សេងទៀត បានជិះម៉ូតូដេញកាប់នឹងដាវសាំម៉ូរៃ កាលពីវេលាម៉ោង២៣និង២៥នាទី នៅចំនុចវេទិកា៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ទាក់ទិនករណីដេញកាប់គ្នានេះ លោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ ជុំវិញបញ្ហានេះផងដែរ បើយោងតាមការសាកសួរជំហ៊ានតំបូងពីមិត្តភ័ត្រជនរងគ្រោះ និង ការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញគឺករណីនេះកើតឡើងដោយសារ ទំនាស់ពាក្យសំដីកាលពី៤ថ្ងៃមុន រវាងក្រុមជនរងគ្រោះ នឹង ក្រុមជនបង្ករ ហើយនៅពេលនេះ មុខសញ្ញាជនបង្ករត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ នឹងកំពុងចេញដីការចាប់ខ្លួន។

ជនរងគ្រោះមានឈ្មោះ មាស គឹម សាន្ត ភេទ ប្រុស អាយុ ២២ឆ្នាំ មានមុខរបរជាងសម្លាក់ក្នុងការដ្ឋានចំនុចពយកំពេញ មានស្រុកកំណើតនៅ ខេត្តកណ្តាល បច្ចុប្បន្នសា្នក់នៅការដ្ឋានលោក ឧកញ្ញ៉ា ទ្រីភាពឯមិត្តភ័ត្រជនរងគ្រោះម្នាក់ទៀតឈ្មោះ រ៉ុន ភេទ ប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ នឹងទីលំនៅជាមួយជនរងគ្រោះ។

ដោយឡែកយោងតាមការអះអាងពីមិត្តរួមការងារ របស់ជនរងគ្រោះបានអះអាងថា ជុំវិញការដេញកាប់មិត្តភ័ត្ររបស់ពួកខ្លួនៗ មិនដឹងមូលហេតុនោះទេគ្រាន់តែដឹងថាមុនកើតហេតុមិត្តភ័ត្ររបស់ពួកខ្លួនដែលជាជាងចម្លាក់នៅក្នុងការដ្ឋានលោកឧកញ្ញ៉ា ទ្រី ភាព ក្រោយពីបាយរួចនៅវេលាម៉ោងជាង២៣យប់បានបបួលគ្នាថាទៅទិញបង្អែមនៅម្តុំផ្សារលើ ប៉ុន្តែក្រោយចេញបាត់ប្រមាណ៣០នាទី ស្រាប់តែមានគេប្រាប់ថា មិត្តភក្តិរបស់ខ្លួនត្រូវគេដេញកាប់រងរបួសធ្ងន់ទៅហើយ៕ ឆ្លាម សមុទ្រ

dw


ចែករំលែក៖