ខេត្តព្រះវិហារ ៖ ផ្ទះ៧ខ្នងថ្មីទៀតដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាន នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍អតីតសមាគមន៍អតីតយុទ្ធជន កម្ពុជា ប្រគល់ជូនដល់ដៃគ្រួសារអតីតយុទ្ធជននៅភូមិឆែបខាងកើត ឃុំឆែប ស្រុកឆែប នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ។
នាយឧត្តមសេនីយ៍មាស សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធ ជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែង តែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ ដោយ ធ្វើដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែប យ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ នាំមកនូវសុខសន្តិភាព និងការរស់នៅសុខ សាន្ត ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំង កម្ពុជា ហើយដោយសារតែគុណូបការៈមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជននេះ ហើយ ទើបប្រមុខរាជរដ្ឋភិបាលមិនអាច បំភ្លេចបាន និងបានគិតគូរសព្វបែបយ៉ាង ដល់បងប្អូនអតិតយុទ្ធជន ។
ក្រៅពីការប្រគល់ផ្ទះ៧ខ្នងស្មើនឹង៧ គ្រួសារនេះ នាយឧត្តមសេនីយ៍ ក៏បាន ឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគដល់គ្រួសារអតីតយុទ្ធជនផងដែរ ៕ ហេង សូរិយា