ភ្នំពេញ៖ នារីរួបស្រស់ម្នាក់ ជិះម៉ូតូចេញពីរៀនបំណងទៅផ្ទះហើយត្រូវក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូមួយគ្រឿង ហើយមកស្ទាក់ផ្លូវធ្វើសកម្មភាពភ្ជុង់ប្លន់កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិស្រែជំរៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែមិនបានសម្រេច ព្រោះជនរងគ្រោះដកសោបោះចោលហើយត្រូវជនសង្ស័យដណ្តើមយកកាបូបលុយគេចខ្លួនបាត់។
ជនរងគ្រោះ ឈ្មោះ សេង លក្ខណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបជាសិស្ស ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FI.0838 ។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រួបនាងបានជិះម៉ូតូចេញពីសាលារៀននៅជិតផ្សារស្ទឹងមានជ័យថ្មី ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុជាកន្លែងស្ងាត់ផងនោះ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ប្រដាប់ដោយអាវុធខ្លីមួយដើមមិនចាំម៉ាក បានមកស្ទាក់ពីមុខហើយដកកាំភ្លើងខ្លីពីចង្កេះមកធ្វើសកម្មភាពភ្ជុង់គំរាមប្លន់យកម៉ូតូ តែភ្លាមនោះនាងបានដកសោចេញពីម៉ូតូបោះចោល ភ្លាមនោះជនសង្ស័យម្នាក់បានដណ្តើមយកកាបូបស្ពាយហើយនាងក៏រត់ចេញពីម៉ូតូស្រែកអោយគេឯងជួយ។
ជនរងគ្រោះបានបន្តថា បន្ទាប់ពីរួបនាងបានរត់ហើយភ្លាមនោះជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់ដោយយកម៉ូតូមិនបានទេ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏ជិះម៉ូតូទៅផ្ទះទាំងមានការភ័យញាប់ញ័រ លុះព្រឹកឡើងទើបមកប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដាក់ពាក្យប្តឹងដើម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា៕ សុខាសែនជ័យ