ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ក្នុងបន្ទប់ផ្ទះសំណាក់់ភូមិគ្រិះប៊្លូហូមដកហូតម្សៅក្រាមថ្លាស១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវៗប្រុស ស្រីចំនួន១០នាក់ រួមនឹងម្សៅក្រាមសថ្លាចំនួន១កញ្ចប់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសហការជាមួយប៉ូលីសប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់ភូមិគ្រិះប៊្លូហូមដើម្បីសម្ងំប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនពួកគេទាំង១០នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោងនៅ១០និង៣០នាទីព្រឹកព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់ភូមិគ្រិះប៊្លូហូម តាមបណ្តោយផ្លូវ១៩៨២ ក្រុម៩ ភូមិភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ដោយមានបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានអោយកំលាំងប៉ុស្តិ៍ទាំបួនក្នុងខណ្ឌ អោយចុះត្រួតពិនិត្យតាមផ្ទះសំណាក់ទាំងអស់ដើម្បីទប់ស្កាត់នៅបទល្មើសគ្រឿងញៀន ដែលជាយុទ្ធនាការលប់បំបាត់គ្រឿងញៀន។ ជាក់ស្តែងសមត្ថកិច្ចបានចុះមកដល់ផ្ទះសំណាក់ខាងលើហើយ សុំគោលការណ៍ពីលោកព្រះរាជអាជ្ញាដើម្បីឆែកឆេរ និងត្រួតពិនិត្យចំនួន៣បន្ទប់ ហើយរកឃើញក្រុមក្មេងស្ទាវប្រុសស្រី១០នាក់ ក្នុងនោះស្រីម្នាក់ និងម្សៅក្រាមសថ្លាចំនួន១កញ្ចប់តូច និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត រួមជាមួយម៉ូតូ២គ្រឿង ១គ្រឿម៉ាក់ហុងដា សេ ១២៥ សេរី ឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ និង១គ្រឿងទៀត ម៉ាកZOOMER X.ពណ៌សលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FM.6058ផងដែរ ។

ក្រោយមកសមត្ថកិច្ចបាននាំខ្លួនពួកគេទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តិ៍រកសារធាតុញៀនដោយក្នុងចំណោម១០នាក់នោះ អ្នកមានសារធាតុញៀនចំនួន៩នាក់ ចំណែកម្នាក់ដែលគ្មានសារធាតុញៀនត្រូវអោយត្រឡប់ទៅផ្ទះវិញ ហើយអ្នកទាំ៩ដែលមានសារធាតុញៀននោះសមត្ថកិច្ចកំពុងសាកសួរបន្ត៕ តុង សីហា

abc (3) abc abc (1) abc (2)


ចែករំលែក៖