ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកំណាយបុរាណវិទ្យាបង្ហាញថាស្ពានហាលខាងលិចប្រាសាទអង្គរវត្តធ្លាប់បានជួសជុលនាសម័យបុរាណបន្ទាប់ពីកសាងរួច

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្តបាននិងកំពុងចាប់ផ្តើម គម្រោងជួសជុលហើយ។ ដោយគោរព តាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិ វឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ កាត់ថា ICC-Angkor មុនដំណើរការជួស ជុល គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីឈ្វេងយល់ពីទិន្នន័យបុរាណវិទ្យាក៏ ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំង មូល។

ស្របតាមអនុសាសន៍នេះក្រុមការងារ របស់អាជ្ញាធរជាតិអប្សរាសហការជាមួយ សាកលវិទ្យាល័យស៊ូហ្វីយ៉ាបានធ្វើ កំណាយស្រាវជ្រាវ និងសន្និដ្ឋានថាស្ពាន ហាលខាងលិចប្រាសាទអង្គរវត្តបានស្រុត និងខូចខាតផ្នែកជញ្ជាំង ហើយក្រោយមក នៅសម័យក្រោយអង្គរ និងក្នុងសម័យបារាំង ក៏ធ្លាប់បានជួសជុលមួយចំនួនដែរ។

លោក អន សុភាព មន្ត្រីបច្ចេកទេស ផ្នែកបុរាណវិទ្យា ដែលបានដឹកនាំក្រុមការងារ ធ្វើកំណាយនេះផ្ទាល់បានឲ្យដឹងថា ក្រុម ការងារបានបើករណ្តៅកំណាយចំនួន២ កន្លែងផ្សេងគ្នានៅលើស្ពានហាល។ លទ្ធផល នៃកំណាយនេះបានរកឃើញពីការវិវត្តលើ ការងារជួសជុលស្ពានហាលនេះដែលធ្លាប់ បានធ្វើឡើងតាំងពីក្នុងសម័យក្រោយ អង្គរ។ ជារួមលទ្ធផលកំណាយ និងឯកសារ ដែលនៅសេសសល់ក្រុមការងារបានរក ឃើញថាស្ពានហាលខាងលិចប្រាសាទ អង្គរវត្តធ្លាប់បានជួសជុលចំនួន៤ដំណាក់ កាលរួចមកហើយ។

ដំណាក់កាលទី១គឺ ការជួសជុលដែល ធ្វើឡើងក្នុងសម័យក្រោយអង្គរ។ ដំណាក់ កាលទី២ គឺដើមទសវត្សទី៥០ ដែលជួស ជុលដោយបារាំងនៅចំហៀងខាងជើង ផ្នែកខាងកើត ដែលពេលនោះ គឺការជួស ជុលមានប្រើបេតុងច្រើន។ ដំណាក់ទី៣ គឺខាងដើមទសវត្សទី៦០ ដែលត្រូវបាន ជួសជុលដោយបារាំងដែរ នៅពាក់កណ្តាល ផ្នែកខាងត្បូង។ ដំណាក់កាលទី៤ ពីឆ្នាំ ១៩៩៦-២០០៧ ដែលជួសជុលដោយ សាកលវិទ្យាល័យសូហ្វីយ៉ារួមទាំងអាជ្ញា ធរជាតិអប្សរាផ្នែកខាងជើងក្នុងដំណាក់ កាលទី១។

ដោយឡែកគម្រោងជួសជុលដែលធ្វើ ឡើងដោយអាជ្ញាធរជាតិអប្សរាសហការ ជាមួយសាកលវិទ្យាល័យសូហ្វីយ៉ាបច្ចុប្បន្ន នេះ គឺធ្វើឡើងទៅលើផ្នែកខាងជើងដំណាក់ កាលទី២ដែលមានប្រវែង១០០ម៉ែត្រ។

តាមការបញ្ជាក់របស់លោក អន សុភាព លទ្ធផលនៃកំណាយស្ពានហាល ក្នុងដំណើរការជួសជុលដំណាក់កាលទី២ ដែលមានការបើករណ្តៅកំណាយចំនួន២ កន្លែង បានបង្ហាញថា ស្ថានភាពស្ពាន ហាលមានភាពច្របូកច្របល់ ដោយការ ជួសជុលក្នុងសម័យក្រោយអង្គរមិនបាន រៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះឲ្យបានត្រឹម ត្រូវ គ្រាន់តែប្រមូលកម្ទេចកម្ទីដែលមាន ស្រាប់នៅទីនោះចាក់បំពេញតែប៉ុណ្ណោះ។ ចំណែកថ្មបាយក្រៀមមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះក៏រងការ ពុកផុយដោយសារអាយុកាលផងដែរ។ មានតែនៅស្រទាប់ទី៤ឡើងតែប៉ុណ្ណោះ តែស្ថានភាពថ្មនៅល្អប្រសើរ។

លោក អន សុភាព បានពន្យល់ទៀតថា យើងបានយកលទ្ធផលនេះទៅប្រៀបធៀប ទៅនឹងលទ្ធផលការងារជួសជុលក្នុង ដំណាក់កាលទី១ គឺសាកលវិទ្យាល័យ ស៊ូហ្វីយ៉ា រកឃើញដូចគ្នា ថ្មបាយក្រៀម មានការពុកផុយស្ទើរ១០០ភាគរយ ហើយ ការជួសជុលគឺត្រូវជំនួសដោយថ្មបាយ ក្រៀមថ្មីទាំងអស់តែម្តង។ តាមរយៈលទ្ធ ផលកំណាយដែលទទួលបាននៅពេល នេះក្រុមការងារនឹងធ្វើរបាយការណ៍ដើម្បី ដាក់ឆ្លងក្នុងកិច្ចប្រជុំ ICC-Angkor ដែល គ្រោងនឹងចាប់ផ្តើមនៅចុងខែមករា ឆ្នាំ ២០១៧នេះ។

គួរបញ្ជាក់ថា ក្រុមការងារនឹងរក្សារណ្តៅកំណាយសាកល្បង ដើម្បីរង់ចាំដល់ ថ្ងៃកិច្ចប្រជុំ ICC-Angkor។ ក្រុមការងារ នឹងអញ្ជើញអ្នកជំនាញការ ICC-Angkor ទាំងអស់មកពិនិត្យមើលរណ្តៅកំណាយ ដើម្បីសុំយោបល់សម្រាប់ការងារជួសជុល ទៅថ្ងៃអនាគត៕ ហេង សូរិយា

sew sew (1)


ចែករំលែក៖