ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាម៦២នាក់ធ្វើការនៅការដ្ឋានរ៉ែមាសស្រុកកែវសីមាដែលចេញចូលតាមចិត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តមណ្ឌលគិរីបានចាប់ជនជាតិវៀតណាម៦២នាក់ដែលលួចចូលមកធ្វើការនៅការដ្ឋានរ៉ែមាស ស្ថិតក្នុងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយខុស ច្បាប់ ពោលគឺមិនមានលិខិតឆ្លងដែនត្រឹមត្រូវកាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៧ ត្រង់ចំណុចអង់តែន០១២ទឹកខួប ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនជាតិ វៀតណាមជាច្រើននាក់បាននាំគ្នាមកធ្វើការនៅការដ្ឋានរ៉ែមាសនៅចំណុចឃុំចុងផ្លាស់ ប៉ុន្តែការឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ខាងលើនោះត្រូវបានគេដោះលែងវិញអស់ហើយនៅព្រឹកថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹង ថា ការលួចនាំជនជាតិវៀតណាមជាច្រើននាក់ទាំងយប់ក្នុងបំណងចេញទៅប្រទេស វៀតណាមដោយលោក តែ គឹមសាន ប្រធាន សហគមន៍សិប្បកររ៉ែមាស ឃុំចុងផ្លាស់ ទំនងមានលក្ខខណ្ឌពិសេសអ្វីមួយហើយ បានជាលោក តែ គឹមសាន ធ្វើបានយ៉ាង ងាយស្រួលបែបនេះ ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញា ធរខេត្ត និងមន្ទីរជំនាញបង្កើតគណៈកម្មការ ចុះស្រាវជ្រាវនៅទីតាំងសហគមន៍សិប្បកររ៉ែមាសនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផង ព្រោះសហគមន៍សិប្ប កររ៉ែមាសនៅទីតាំងនោះបើទោះបីថាមានច្បាប់អនុញ្ញាតក៏ពិតមែន ប៉ុន្ដែត្រូវមហាជនកំពុងដាក់ការសង្ស័យថា ធ្វើអាជីវកម្មរ៉ែ មាសផ្ទុយទៅនឹងច្បាប់អនុញ្ញាត ហើយ សង្ស័យថាសមត្ថកិច្ចនិងមន្រ្តីជំនាញខាងមន្ទីររ៉ែអាចមានការឃុបឃិតគ្នាជាមួយ សហគមន៍បានជាបណ្តែតបណ្តោយឲ្យ មានជនជាតិបរទេសចូលមកធ្វើការនៅ ទីនោះយ៉ាងគគ្រឹកគគ្រេងដោយខួងរណ្តៅ ឬប្រើប្រាស់រំសេវជាតិផ្ទុះមានជម្រៅជ្រៅ រាប់រយម៉ែត្រលើសពីច្បាប់កំណត់ ។

ទាក់ទងនឹងករណីលួចនាំជនជាតិវៀតណាមទាំងយប់បម្រុងឆ្លងទៅកាន់ប្រទេសវៀតណាមវិញ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន បានមួយប៉ប្រិចភ្នែករួចដោះលែងវិញនោះ គេឃើញលោក តែ គឹមសាន ប្រធានសហ គមន៍សិប្បកររ៉ែមាសជាអ្នកបើករថយន្ដនាំផ្លូវក្រុមវៀតណាមទាំងនោះ។ ប៉ុន្ដែលោក តែ គឹមសាន បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ១៩ ខែមករាថា លោកមិនបានដឹងអីទេ គ្រាន់តែជាអ្នកជួយរករថយន្តឲ្យជិះនិងជូនពួកគេទៅតែប៉ុណ្ណោះ ។

លោក ទៀង សៅរ័ត្ន ស្នងការរងទទួល បន្ទុកអន្តោប្រវេសន៍បានបញ្ជាក់ថា ជន ជាតិវៀតណាមទាំង៦២នាក់ខាងលើត្រូវ បានបញ្ជូនមកដល់ច្រកទ្វារទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមាហើយខាងជំនាញកំពុងបំពេញនីតិវិធីនឹងបណ្ដេញចេញពីទឹកដី កម្ពុជាបន្ទាប់ពីពួកគាត់ចូលមកខុសច្បាប់ ហើយតាមច្បាប់ពួកគេត្រូវមានទោសជាប់ពន្ធនាគារចាប់ពី៣ទៅ៦ខែតែដោយយោងតាមកិច្ចសហប្រត្តិបត្តិការរវាងប្រទេសនឹងប្រទេសនោះពេលនេះលោកបានបញ្ជូន ជនវៀតណាមទាំង៦២នាក់ទៅឲ្យខាងភាគី ប្រទេសវៀមណាមអប់រំដោយមានការរាយ ការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងស្ថាប័នអយ្យការផងដែរ ៕ ហេង សូរិយា

swe


ចែករំលែក៖