ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ប្រើហិង្សាវាយប្អូនស្រីបង្កើត ខណៈថ្នាំញៀនធ្វើទុក្ខ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបាវិត បានឃាត់បុរសម្នាក់ តាមពាក្យបណ្ដឹងប្អូនស្រីបង្កើត បន្ទាប់ពីបានប្រើហឹង្សាវាយទៅលើរូបខ្លួនសង្ស័យថ្នាញៀនធ្វើទុក្ខ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបាវិតបានអោយដឹងថា បុរសដែលប្រើហិង្សាវាយទៅលើប្អូនស្រីមានឈ្មោះ អ៊ំ ពណ្ណរាយ អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់ខាងលើ រីឯប្អូនស្រីដែលដាក់ពាក្យបណ្ដឹងមានឈ្មោះប៉ែន ស្រីនាង អាយុ២៦ឆ្នាំ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីតាមទូរស័ព្ទសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ផ្ទះ ព្រមទាំងឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមឃើញមានសារធាតុញៀននៅក្នុងខ្លួន ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រយៈកាលកន្លងមក ធ្លាប់ជក់គ្រឿងញៀនទិញ ពីអ្នកលក់នៅតាមកាស៊ីណូក្រុងបាវិតផងដែរ។

បន្ទាប់ពីសាកសួររួច សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

as


ចែករំលែក៖