ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំងចង់ឈ្នះពានរង្វាន៧មករាជួលកីឡាករវៀតណាមប្រកួតជំនួសនាំឲ្យមានការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតក្រដាសមិនអាចខ្ចប់ភ្លើងជិត សត្វដំរីងាប់ ក៏មិនអាចយកចង្អេរបាំងជិតបានដែរ ដូចគ្នានឹងរឿងអាស្រូវរបស់ក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំង បានជួលកីឡាបរទេស ឲ្យមកប្រកួតជំនួសកីឡាករកម្ពុជា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ថ្ងៃជ័យជម្នះ ១៩៧៩-២០១៧ ដែលបានបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ ។

រឿងអាស្រូវដ៏ធំមហិមាក្នុងវិស័យកីឡាវាយសីខាងលើនេះ ត្រូវបានតំណាងក្លិបលើកឡើង ក្នុងមហាសន្និបាត បូកសរុបលទ្ធផលការងារ សកម្មភាពប្រចាំឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការចូលរួមពីតំណាងសមាគម ក្លិប កីឡានានាក្រោមចំណុះសហព័ន្ធ។

ក្រោយពេលលោក លី កុសល ប្រធានសហព័ន្ធកីឡាថ្លែងសុន្ទរកថា បើកមហាសន្និបាតចប់ និងរបាយការណ៍សង្ខេបស្តីពីលទ្ធផល សកម្មភាពការងារ និងរបាយការណ៍ ហិរញ្ញវត្ថុ លោក លី កុស បានបើកវេទិកាសាធារណៈដើម្បីចង់ស្តាប់មតិយោបល់លើឡើងរាល់កង្វល និងបញ្ហារបស់សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធ ក៏ដូចជាតំណាងសមាគម-ក្លិបកីឡាវាយសីទូទាំងប្រទេសផងដែរ។

នៅក្នុងអង្គមហាសន្និបាតនោះ តំណាងក្លិបមកពីខេត្តកំពង់ចាម បានបញ្ចេញមតិ និងរាយការណ៍ជូន ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាថា ក្លិបកីឡាវាយសីខេត្តកំពង់ចាមរបស់លោកបានធ្លាក់ចុះប្រជាប្រិយភាពខ្លាំងណាស់។ តំណាងក្លិបរូបនេះ លើកជាសំណួរ ចោទទៅប្រធានសហព័ន្ធថា តើការប្រកួតតម្រូវឲ្យមានការផ្លាស់ប្តូរកីឡាករ កីឡាការិនីមុនពេលប្រកួតដែរឬអត់? បើមានមកពីបញ្ហាអ្វី? បើគ្មានមូលហេតុអ្វីដែរ? ។

តំណាងក្លិបរូបនោះបានបញ្ជាក់ថា “ជាក់ស្តែងក្នុងការប្រកួតកីឡាវាយសីជើងឯកដណ្តើមពានរង្វាន់ ៧មករា១៩៧៩ -២០១៧ ដែលខេត្តកំពង់ឆ្នាំងធ្វើម្ចាស់ផ្ទះ រៀបចំការប្រកួតនេះ ត្រូវបានម្ចាស់ផ្ទះខាងលើ ជួលកីឡាករ កីឡាការិនីវៀតណាម ដាក់ឲ្យប្រកួតដណ្តើមយកមេដាយ និងពានរង្វាន់ស្ទើគ្រប់វិញ្ញាសាទាំងអស់”។

តំណាងរូបនោះបានបន្ថែមទៀតថា “ទង្វើរបស់ម្ចាស់ផ្ទះក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំង ធ្វើបែបនេះ នាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍កីឡាករ កីឡាការិនីវាយសី ព្រមទាំងថ្នាក់ដឹកនាំប្រតិភូកីឡាទៅចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតដើម្បីអប់អរសាទរទិវាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០១៧យ៉ាងខ្លាំង ព្រោះបណ្តា សមាគមក្លិបនីមួយៗ ពួកគាត់បានចំណាយថវិកាយ៉ាងច្រើនក្នុងការបំប៉នកីឡាករ កីឡាការិនីរបស់ខ្លួនសម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតដណ្តើមពានរង្វាន់៧មករា ២០១៧នេះ ផ្ទុយទៅវិញ ត្រូវបានម្ចាស់ផ្ទះក្លិបកីឡាវាយសីខេត្តកំពង់ឆ្នាំង យកកីឡាករកីឡាការិនីវៀមណាមឲ្យមកប្រកួតជំនួស ព្រោះតែចង់ឈ្នះពានរង្វាន់៧មករា ធ្វើឲ្យកីឡាករកីឡាការិនី ម្ចាស់ស្រុកចាញ់ស្ទើរគ្រប់វិញ្ញាសាទាំងអស់” ។ ពាក់ព័ន្ធនឹងការលើកឡើងរបស់តំណាងក្លិបកីឡាវាយសីខេត្តកំពង់ចាម ខាងលើនេះ លោក លីកុសល ទទួលស្គាល់ និងជំរុញឲ្យក្រុមការងារពិនិត្យកែតម្រូវឡើងវិញនូវលក្ខខណ្ឌសំដៅពង្រឹងសមត្ថភាពការងារ ទៅរកការប្រកួតក្រោយៗទៀត ៕ សារីម

se se (1) se (2)


ចែករំលែក៖