ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូដេញវាយទៅលើជនរងគ្រោះ២នាក់ដោយស្មានតែយកដុំថ្មរគប់មកលើខ្លួន។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅភូមិ ស្វាយរៀងសង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ អ៊ុក មុន្នីរិទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរ រាប់លុយ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះ ទេព អរុណរស្មី ភេទប្រុសអាយុ ២០ ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិរកា ក្រៅ ឃុំចក ស្រុកដូនកែវខេត្តតាកែវ។
រីឯជនរងគ្រោះមានឈ្មោះ ជុំ ហាតរស្មី ហៅម៉ី ភេទប្រុស អាយុ១៩ ឆ្នាំមុខរបរសិស្សរស់នៅភូមិសួនថ្មីសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង និងឈ្មោះ ហេង សូវិសាលភេទប្រុស អាយុ១៩ ឆ្នាំមុខរបរសិស្សរស់នៅភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបន្ថែមថា មុនកើតហេតុ ភាគីជនសង្ស័យទាំង២នាក់នេះ មានជំលោះជាមួយអ្នកដ៍ទៃ ហើយនៅពេលនោះ ជនរងគ្រោះឈប់ម៉ូតូមើល បន្ទាប់មក ក៏យកទូរស័ព្ទបំរុងថតវីដេអូ ប៉ុន្តែដោយ ភាគីជនសង្ស័យស្មានតែភាគីជនរងគ្រោះថា យកដុំថ្មគប់មកលើខ្លួន ទើបជនសង្ស័យ ក៏ជិះម៉ូតូដេញវាយតែម្តង ដោយខ្សែក្រវាត់តែម្ដង ។ រីឯជនរងគ្រោះមិនបានរងរបួសធ្ងន់នោះទេ ខណៈត្រូវបានប្រជាពលរដជួយឃាត់ និងអន្តាគមន៍មកសមត្ថកិច្ចភ្លាមៗផងដែរ។
បច្ចុប្បនជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួនដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន