ខេត្តកណ្តាល ៖ យុវជនម្នាក់ទំនងជាតូចចិត្តនឹងឪពុកម្តាយគ្មានលុយទិញទូរស័ព្ទស្មាតហ្វូនឲ្យប្រើដូចកូនអ្នកជិតខាងក៏សម្រេចចិត្តគិតខ្លីចង.កបញ្ចប់ជីវិតនៅក្នុងខ្ទមចាំចម្ការ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា យុវជនគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឈ្មោះ ចន្ធូ មេត្តា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុង ភូមិពាមផ្ទោលកេីត ឃុំលេីកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
តាមការបំភ្លឺពីឈ្មោះ ស្រ៊ន ចន្ធូ អាយុ៤៣ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានឲ្យសមត្ថកិច្ចដឹងថា រយៈពេលកន្លងមកជនរងគ្រោះបានសុំលុយពីរូបគាត់ និងម្តាយ ដើម្បីទិញទូរស័ព្ទស៊េរីទំនេីបមួយគ្រឿងប្រេីប្រាស់នឹងគេ ពេលនោះរូបគាត់ប្រាប់កូនថា ពុកម៉ែ មិនទាន់មានលុយទេ ។ លុះមកដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០.០០ នាទី ជនរងគ្រោះ ឈ្មោះ ចន្ធូ មេត្តា បានទទូចសុំលុយពីឪពុក ម្តាយទិញទូរស័ព្ទជាថ្មីម្តងទៀត តែឪពុក បាននិយាយថាៈ ពុកមិនទាន់មានលុយទេ ចាំលក់ត្រីបានលុយសិន ជនរងគ្រោះតបវិញថាៈកុំអោយហួសចូលឆ្នាំចិន ពេលនោះបុរសជាឪពុក បានឆ្លេីយតបទៅកូន វិញថាៈម្តាយឯងមានជម្ងឺអញមិនទាន់បានយកទៅព្យាបាលផង ។ ភ្លាមនោះជនរងគ្រោះ ចន្ធូ មេត្តា បានជិះកង់ ចេញពីផ្ទះម្នាក់ឯងទៅ រោងចាំចំការ ខាងកេីតភូមិបាត់ទៅ តែឪពុក ម្តាយមិនចាប់អារម្មណ៍ រហូតដល់ម៉ោង៤.០០នាទីទៀបភ្លឺថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៧ មិនទាន់ឃេីញកូនត្រឡប់មកផ្ទះវិញក៍ទៅរោងចាំចំការរបស់ខ្លួន ឃេីញកូនចងក ដោយខ្សែស្បៃមុងស្លាប់បាតទៅហេីយ រួចត្រឡប់មកផ្ទះហៅ បង ប្អូនទៅជួយយកសាកសពមកផ្ទះ ហេីយរាយការណ៍ជូនសមត្ថកិច្ច ៕ ស្អាងជ័យ