ព័ត៌មានទាន់ហេតុការណ៍៖

អីុរ៉ាក់បន្តយកឈ្នះទៅលើក្រុមភេរវកម្ម IS

ចែករំលែក៖

ការវាយប្រហារទៅលើក្រុមភេរវកម្ម IS ពីសំណាក់ទាហានអីុរ៉ាក់បានឆ្ពោះទៅមុខជានិច្ចដោយពេលនេះដណ្តើមបានការគ្រប់ គ្រងទីក្រុងម៉ូស៊ុលភាគខាងកើតបាទាំងស្រុងមកវិញហើយពីដៃក្រុមជីហាដអង្គការ រដ្ឋអ៊ិស្លាម។ នេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធយ៉ាងលំបាករបស់កងទ័ពអីុរ៉ាក់ដោយ មានជំនួយពីកងកម្លាំងគួដ និងអ្នកជំនាញការអាមេរិកតទល់ជាមួយនឹងក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមដែលបានគ្រប់គ្រងក្រុងម៉ូស៊ូលតាំងតែពីខែមុថិនា ឆ្នាំ២០១៤មក។ ទោះយ៉ាងនេះក្តីភាគខាងលិចក្រុងម៉ូស៊ុល នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុម ជីហាដជ្រុលនិយមនេះដដែល។

មេបញ្ជាការកងទ័ពអីុរ៉ាក់ទទួលបន្ទុកសមរភូមិប្រយុទ្ធនឹងក្រុមភេរវកម្មបាន ប្រកាសប្រាប់ឲ្យដឹងថា ទីក្រុងម៉ូស៊ុលត្រើយ ខាងឆ្វេងនៃទន្លេខ្លាត្រូវបានរំដោះទាំង ស្រុងមកវិញហើយ។ លោកបន្តថា មូល ដ្ឋានធំៗនៅភាគខាងកើតក្រុងម៉ូស៊ូលចាប់ពីពេលនេះទៅគឺស្ថិតនៅក្រោមការកាន់កាប់ របស់កងទ័ពរដ្ឋាភិបាលអីុរ៉ាក់។

ទីក្រុងម៉ូស៊ុលត្រូវចែកជាពីរម្ខាងខាងលិចម្ខាងខាងកើតដោយមានទន្លេខ្លាហូរកាត់ពីជើងទៅត្បូង។ ម៉ូស៊ុលបានធ្លាក់ទៅក្នុងដៃរបស់ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាមកាលពីខែមិថុនា ឆ្នាំ២០១៤។ កន្លងមកជាង ២ឆ្នាំមកនេះប្រជាជនដែលបានរត់គេច ចេញបានផ្តល់សក្ខីកម្មជាច្រើនស្តីពីសកម្មភាពសម្លាប់រង្គាលរបស់ក្រុមជីហាដទៅលើប្រជាជនស្លូតត្រង់។ កងទ័ពរដ្ឋាភិបាល អីុរ៉ាក់បានរកឃើញរណ្តៅសាកសពរួមជាច្រើនកន្លែង៕ ម៉ែវ សាធី

iraq


ចែករំលែក៖