អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធរួមដើម្បីទប់ស្កាត់ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ នៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះនឹង មានការតាមដាននិងកម្ទេចមីស៊ីលរបស់ កូរ៉េខាងជើង។
សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបន្តផ្សាយថា កម្លាំងទាហានជើងទឹក កូរ៉េខាងត្បូង អាមេរិកនិងជប៉ុន នឹងធ្វើ សមយុទ្ធរួមដែលមានយុទ្ធសាស្ត្រទប់ស្កាត់ និងវាយប្រហារកម្តេចទៅលើកាំជ្រួចមីស៊ីល ឆ្លើងទ្វីបកូរ៉េខាងជើង។
ការធ្វើសមយុទ្ធចាប់ផ្តើមនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា។ នាវាចម្បាំង Sejong របស់កូរ៉េខាងត្បូង និងនាវាបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ Aegis ចំណុះ៧.៦០០ តោន រួមទាំងនាវាចម្បាំងជប៉ុនពីរគ្រឿង ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ។
នេះជាលើកទី៣ហើយដែលប្រទេសទាំងបីបានរួមគ្នាធ្វើសមយុទ្ធសម្រាប់ទប់ស្កាត់មីស៊ីលកូរ៉េខាងជើង។
កន្លងមកមានព័ត៌មានផ្សាយថា កូរ៉េខាង ជើងនឹងសាកល្បងកាំជ្រួចមីស៊ីលនៅថ្ងៃទី២០ ខែមករា នៅព្រឹកថ្ងៃសុក្រនេះចំពេល ដែលសហរដ្ឋអាមេរិកស្ថិតនៅទីក្រុងវ៉ាស៊ីន តោន ក៏បាននិងកំពុងរៀបចំព្រឹត្តិការណ៍ ឡើងកាន់តំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ យ៉ាងធំបំផុតមួយដែរពាក់ ព័ន្ធនឹងព្រឹតិ្ដការណ៍ស្បថចូលកាន់តំណែងជាផ្លូវការដដែលនេះក៏មានការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើងផងដែរថា ខ្លួននឹង ធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅមុនពេលរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្ដើមជាផ្លូវការ។
មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន កាលពីពេលដើមឆ្នាំ២០១៧ កន្លងទៅនេះបានបញ្ជាក់ថា ប្រទេសរបស់ លោកបានឈានដល់ដំណាក់កាលនៃការ អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលចុងក្រោយ ហើយ ទីក្រុងព្យុងយ៉ាងអាចដំណើរការធ្វើតេស្ដ ក្បាលគ្រាប់មីស៊ីល ICBM បានគ្រប់ពេល និងគ្រប់ទីកន្លែង ប្រសិនបើមានការបញ្ជា ពីមេដឹកនាំរបស់ខ្លួន។ ក្នុងនោះកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅប្រទេសកូរ៉េខាងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងប្រហែល ជាបានផលិតគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ប្រភេទថ្មី (ICBM) បានចំនួន២គ្រាប់ និង បានដាក់នៅលើជើងទម្រចល័តដែលអាច ឲ្យពួកគេធ្វើតេស្ដសាកល្បងបានគ្រប់ពេល នាពេលអនាគត។
កាលពីដើមខែមករាមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងពីជំហររបស់ប្រទេសមួយនេះថា នឹងជិតធ្វើតេស្ដក្បាលគ្រាប់មីស៊ីលផ្លោងឆ្លង ទ្វីប ICBM ដែលគ្រាប់មីស៊ីលប្រភេទថ្មីនេះ មានសមត្ថភាពអាចបាញ់ក្នុងរយៈចម្ងាយ រហូតដល់ទៅ១៣.០០០គីឡូម៉ែត្រ និងថែម ទាំងបានបញ្ជាក់ថា បន្ដអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរបំពាក់ជាមួយគ្រាប់មីស៊ីលដែល អាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិក។
ជាទម្លាប់រាល់ពេលដែលមានព្រឹត្តិការណ៍ ធំៗលើពិភពលោក កូរ៉េខាងជើងតែងតែសាកល្បងកាំជ្រួចមីស៊ីលឬគ្រាប់បែកបរមាណូដើម្បីបញ្ជាក់ពីឥទ្ធិពលយោធារបស់ខ្លួននៅលើឆាកអន្តរជាតិ៕ ម៉ែវ សាធី