ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកណ្តាល៖ កូនតុងទីនប្ដឹងមេដែលជាម្ដាយនិងកូនទៅសាលាដំបូងពីបទឆបោកប្រាក់សរុបជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល ៖ កូនតុងទីនជាច្រើននាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បាន សម្រេចចិត្តប្ដឹងមេតុងទីនដែលជាម្ដាយនិង កូនទៅកាន់ការិយាល័យអយ្យការអម សាលាដំបូងខេត្តកណ្ដាលពីបទរំលោភ ទំនុកចិត្តនិងឆបោកប្រាក់រាប់ម៉ឺនដុល្លារ។

ឈ្មោះ មុយ មញនីកា ភេទស្រី អាយុ ២៧ឆ្នាំ និងឈ្មោះ មុយ សុគន្ធារី ភេទស្រី អាយុ៣៤ឆ្នាំ ទាំងពីរនាក់ មានទីលំនៅក្នុង ភូមិព្រែកប៉ិ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្ត កណ្តាលដែលជាកូនតុងទីនបានប្តឹងមេតុង ទីនឈ្មោះ ម៉េង ទាវផេង ភេទស្រី អាយុ៥៥ ឆ្នាំ ជាម្តាយនិងឈ្មោះ មាន សុភាព ភេទ ស្រី អាយុ៣៥ឆ្នាំ ជាកូនស្រី មានទីលំនៅ ភូមិព្រែកប៉ិ ឃុំកោះធំ”ខ” ស្រុកកោះធំ ខេត្ត កណ្តាល ពីបទឆបោក និងរំលោភលើទំនុក ចិត្តពាក់ព័ន្ធប្រាក់តុងទីនចំនួន១៨.២០០ដុល្លារ និង៣៤.៧២០.០០០រៀល ។

យោងតាមពាក្យបណ្តឹងរបស់ជនរង គ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦ពួកខ្លួនបានលេងតុងទីនជាមួយមេឈ្មោះ ម៉េង ទាវផេង ជាម្តាយ និងឈ្មោះ មាន សុភាព ជាកូនស្រីជាច្រើនក្បាល រហូតដល់ពេល កើបលុយដែលជនរងគ្រោះទាំង២នាក់ត្រូវទទួលបានសរុបចំនួន១៨.២០០ដុល្លារ និង៣៤.៧២០.០០០រៀល ប៉ុន្តែបែរជាមេ តុងទីនឈ្មោះ ម៉េង ទាវផេង ជាម្តាយ និង ឈ្មោះ មាន សុភាព បានប្រគល់ប្រាក់ឱ្យ ជនរងគ្រោះទាំង២ត្រឹមតែចំនួន៩៣ដុល្លារ និង៦.៦៨៤.០០០រៀលប៉ុណ្ណោះដោយមេតុងទីនទាំង២នាក់ម្តាយកូនបានគេចវេះពុំព្រមសងទោះជាជនរងគ្រោះព្យាយាមទារ និងសម្របសម្រួលយ៉ាងណាក្តី ។

ក្នុងពាក្យបណ្តឹងនោះជនរងគ្រោះបានសំណូមពរឲ្យតុលាការចាត់វិធានការលើមេតុងតុងទីនទាំង២នាក់ម្តាយកូនតាមច្បាប់និងទាមទារជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ។

ពាក់ព័ន្ធបញ្ហានេះអ្នកស្រី មាន សុភាព ដែលរងការចោទប្រកាន់បានថ្លែងថា អ្នក ស្រីគ្មានឆន្ទៈបោកប្រាស់ទេ ហើយអ្នកស្រី នឹងប្រមូលលុយពីកូនតុងទីនដែលងាប់ៗ ដើម្បីទូទាត់ទៅកូនតុងទីនដែលដេញបានតាមលទ្ធភាព។ ប៉ុន្តែយ៉ាងណាក៏ដោយ កូនៗតុងទីនបានបង្ហើបថា មេតុងទីន២ នាក់ម្ដាយនិងកូននេះបានបោកប្រាស់យកប្រាក់ពីពួកគេទៅទិញផ្ទះច្រើនកន្លែងក្នុង រាជធានីភ្នំពេញ ។

បើតាមវចនានុក្រមខ្មែររបស់សម្ដេច ព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា តុងទីន(Tontine)ជាភាសាបារាំងមានន័យ ថាសមាគមប្រមូលប្រាក់ឬក្រុមហ៊ុនស ន្សំដើមទុនដើម្បីជួយគ្នាទៅវិញទៅមក ៕ ហេង សូរិយា

01_20_2017_08_50_45ss6


ចែករំលែក៖