ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលចាប់ ខ្លួនបុរសវ័យចំណាស់ម្នាក់បន្ទាប់ពីឪពុកក្មេង ស្រីម្នាក់ប្តឹងចោទថាបានលួងលោមកូនស្រី របស់គាត់ចូូលទៅក្នុងព្រៃប៉ុនប៉ងរំលោភ។ ការចាប់ខ្លួនជនសង្ស័យ
នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅឃុំសំបូរ ស្រុកសំរោងទង ។
មន្រ្តីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ នួន ម៉ៅ អាយុ៥០ឆ្នាំ ជាកសិករ រស់នៅភូមិ កើតហេតុ។ រីឯក្មេងស្រីរងគ្រោះអាយុ១០ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ ។
បើតាមមបណ្តឹងឪពុកក្មេងស្រីរងគ្រោះបានចោទប្រកាន់ថា ជនសង្ស័យបានលួងលោមកូនស្រីរបស់គាត់ឲ្យចូលទៅក្នុងព្រៃក្បែរភូមិបម្រុងធ្វើសកម្មភាពរំលោភតែត្រូវ រូបគាត់ជាឪពុកមកទាន់ទើបប្តឹងសមត្ថកិច្ចតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា គាត់ពិតជាបាននាំក្មេង ស្រីរងគ្រោះចូលទៅក្នុងព្រៃប្រាកដមែននិង បានបបោសអង្អែលប្រដាប់ភេទតែមិនបាន សុីជម្រៅនោះទេ ។
ទោះជាយ៉ាងណាក៏ដោយករណីជន សង្ស័យរងនឹងបណ្តឹងឪពុងក្មេងស្រីរង គ្រោះបដិសេធមិនបានរំលោភលើក្មេងស្រីក៏ ដោយក៏សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីសាកសួរនិងសើុបអង្កេត បន្ត។ តែយ៉ាងណាជនសង្ស័យបានសារភាព ហើយថា ពិតជាបាននាំក្មេងស្រីចូលព្រៃ និងបានបៀតបៀនកេរភេទក្មេងស្រីរង គ្រោះនោះផង ៕ សេនាស័ក្តិ