ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចអ្នកបើករថយន្តបង្ករត់គេចខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករនីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ រួចអ្នកបើកបររថយន្តបានរត់ចោលរថយន្តនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧លើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រ១០០-១០១ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកថ្ពងឲ្យដឹងថា រថយន្តដែលបុកម៉ូតូម៉ាកហីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-1941 ហើយអ្នកបើកបរក្រោយពីកើតហេតុបានរត់ចោលរថយន្តគ្រាដែលឃើញអ្នកជិះម៉ូតូរងរបួសធ្ងន់។ មន្រ្តីដដែលបន្តថា ជនរងគ្រោះដែលជិះម៉ូតូត្រូវរថយន្តបុកក្នុងទិសដៅបញ្ច្រាស់គ្នានោះទី១.ឈ្មោះ សុង ពន្លឺ ភេទស្រី អាយុ១៧ឆ្នាំ និងទី២.ឈ្មោះ តុលា យ៉ាដា ភេទស្រី អាយុ២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកឧដុង្គ។

សាក្សីបាននិយាយថា ជនរងគ្រោះបានជិះម៉ូតូម៉ាក today ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0246 ដោយនៅមុនពេលកើតហេតុបានធ្វើដំណើរពីលិចទៅកើតបម្រុងបត់ចូលផ្ទះ ក៏ត្រូវរថយន្តបុកតែម្តង។

បច្ចុប្បន្នករណីនេះ សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕ សេនា ស័ក្តិ

ាបចេ ាបចេ (1) ាបចេ (2)


ចែករំលែក៖