ព័ត៌មានទាន់ហេតុការណ៍៖

ជិះតាមប្លន់ដល់មុខផ្ទះតែមិនបានសម្រេច រួចបាញ់បួនគ្រាប់ ស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ដែលមានគ្នាបីនាក់បានដកកាំភ្លើងបាញ់ទម្លុះកញ្ចក់រថយន្ដចំនួនបួនគ្រាប់ បណ្ដាលអោយជនរងគ្រោះពីរនាក់រងរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូតាមប្លន់យកកាបូបលុយ និងទូរស័ព្ទដៃពីជនរងគ្រោះពេល ដែលជនរងគ្រោះចុះពីរថយន្ដមកបើកទ្វារបងផ្ទះ។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅនៅវេលាម៉ោង០១និង៣៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤B ស្ទួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានគ្នាបីនាក់ទី១ មានឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅផ្ទះកើតហេតុ រងរបួសចំក្បាលពីរគ្រាប់( ធ្ងន់) ទី២ មានឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះ (រងរបួសស្រាល) និងទី៣ ឈ្មោះ នេត សុធារ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសជើង) ត្រូវជាគូដណ្ដឹងជាមួយឈ្មោះ ចាន់ សុខជា ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ ចាន់ សុខជា បានបាត់បង់ជីវិត ដោយសាររងរបួសធ្ងន់ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានឡើយ ។

បើតាមសម្ដីជនរងគ្រោះឈ្មោះ ចាន់ ស្រីរ័ត្ន បានអោយដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់ទើបតែមកពីកម្មវិធីមិត្តភ័ក្រនៅកោះពេជ្យ ដោយចវិះរថយន្ដម៉ាក ឡិចសុី GS300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-8799 ពេលដែលមកដល់ខាងមុខផ្ទះឈ្មោះ នេត សុធារ័ត្ន ដែលត្រូវជាគូរដណ្ដឹងរបស់បងប្រុសបានចុះពិរថយន្ដមកបើកទ្វារផ្ទះពេលនោះស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីមC110 (សង់ប៊ិច)ពណ៍ខ្មៅមួយគ្រឿង និងម៉ាកឃ្លីក ពណ៍សមួយគ្រឿង (មិនចាំស្លាកលេខ) បានមកឈប់ខាងក្រោយរថយន្ដហើយមានម្នាក់បានចុះពីម៉ូតូសំដៅមកបងស្រីដែលកំពុងបើកទ្វារផ្ទះ។

ប្រភពបានបន្តថាពេលដែលឃើញដូចឆ្នេះរូបគេក៏ចុះទៅជួយបងស្រីទាំងដៃកាន់ទូរស័ព្ទមួយគ្រឿងហើយក៏ត្រូវជនសង្ស័យដណ្ដើមយកបាន ចំណែកបងប្រុសពេលដែលឃើញចវនសង្ស័យប្លន់យកទូរស័ព្ទដៃបាន ក៏ថយរថយន្ដហើយបើកបំបុកជនសង្ស័យតែមិនត្រូវបែជាបុកត្រូវគូរដណ្ដឹងរបស់ខ្លួនទៅវិញនិងបាក់ទ្វារផ្ទះថែមទៀតហើយជនសង្ស័យបានដកកាំភ្លើងបាញ់ទំលុះកញ្ចក់រថយន្ដបួនគ្រាប់បណ្ដាលអោយត្រូវក្បាលជនរងគ្រោះចំនួនពីររងរបួសធ្ងន់ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុជនរងរគ្រោះពីរនាក់ដែលត្រូវជាគូរដណ្ដឹងនឹងគ្នាត្រូវបានសាច់ញាត្តិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងសួរនាំកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

u y jh c t


ចែករំលែក៖