ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មនុស្សបាន៣នាក់ ម៉ូតូ២គ្រឿងដកហូត ថ្នាំញៀន២០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ កម្លាំងអាវុធហត្ថស្រុក សំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រីវិនឡេងហួង ព្រមទាំងមានបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត បានឃាត់ខ្លួនមុខ សញ្ញាគ្រឿងញៀន បានជាបន្តបន្ទប់។

ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថ
បានបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយ គ្រឿងញៀន ដោយចែកជា៣ដំណាក់កាល និង៣គោលដោយ ក្នុងភូមិសាស្ត្រ ដោយកាលពីម៉ោង១១និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវ ៤៤ ក្នុងភូមិបៀតសូត ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយ កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង បានឃាត់ខ្លួនឈ្មោះ ខំ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជាមុខសញ្ញាចែកចាយគ្រឿងញៀន រស់នៅភូមិបៀតសូ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដកហូតថ្នាំញៀន ០២កញ្ចប់តូច ។

លុះដល់ម៉ោង ១៥ និង១២ នាទីថ្ងៃដដែល បន្តនៅផ្លូវជាតិ លេខ៤ ស្ថិតភូមិចំបក់ ឃុំវល្លិ ស្រុកសំរោងទង កម្លាំងកងរាជ អាវុធហត្ថស្រុកបានឃាត់ខ្លួនជន សង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនឈ្មោះ ឃូ ប៉ាវអាន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បាមនបានដកហូតបានថ្នាំញៀន ០១ កញ្ចប់ធំរួមទាំងម៉ូតូគុបជ្រុង ០១ គ្រឿង។

ម៉ោង១៦ និង២០នាទីថ្ងៃដដែលនេះទៀត បានបន្តចុះបង្ក្រាបបន្តនៅផ្លូវជាតិលេខ ៤ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កម្លាំងអាវុហត្ថស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា និងចែកចាយគ្រឿងញៀន ឈ្មោះធី ចាន្ថា ភេទប្រុស អាយុ៣៥ ឆ្នាំ រស់នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមន ដោយកម្លាំង បានដកហូតបានថ្នាំញៀ ០៤កញ្ចប់ធំ , និងថ្នាំ ០៦កញ្ចប់បធ្យម;រួមថ្នាំ ០៧កញ្ចប់តូចនិងម៉ូតូ ម៉ាកហ្សូម ម័រ ០១គ្រឿងបន្ថែមទៀត ។

លោកវរសេនីត្រីវិនឡេងហួងមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោងទងបានអោយដឹងថា ក្រោយឃាត់ខ្លួនជនសង្សយ័ទាំងអស់រួមនឹងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីតាម ៕ សេនាស័ក្តិ

 

ស្ពឺ2 ស្ពឺ1


ចែករំលែក៖