ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងដាក់ធម៌ក្តៅទៅលើក្រុមហ៊ុន គីម ជ្រា

ចែករំលែក៖

ខេត្តរតនគិរី៖ បន្ទាប់ពីភាគីទាំងសងខាងរវាងក្រុមហ៑ុនហេងដារ៉ា និងក្រុមហ៑ុន គីម ជ្រា ពាក់មុខយក្សដាក់គ្នាពាក់ព័ន្ធករណីគំនរសំរាមគរលើផ្លូវសាធារណ: ចំពីមុខផ្សារក្រុង បានលុងធ្វើអោយកក់ស្ទះចរាចរ ប៉ះពាល់ដល់បរិស្ថានពេញ ពីរថ្ងៃ ដែលបង្កឡើងដោយភាគីក្រុមហ៑ុន គីម ជ្រានោះអាជ្ញាធរខេត្តក៏បានកោះហៅ តំណាងក្រុមហ៑ុន លោកជា គួង ទៅបំភ្លឺនិងធ្វើការសម្របសម្រួល។ តែផ្ទុយទៅវិញ លោក ជា គួង មិនបានអនុវត្តតាមការស្នើសុំពីអាជ្ញាធរនោះឡើយ ហើយថែមទាំងផ្គើនធ្វើផ្គរ ធ្វើភ្លៀងមករារាំង ដំណើរការចុះប្រតិបត្តិការផ្ទាល់របស់ក្រុមអាជ្ញាធរខេត្តក្រុងថែមទៀតផង ដូច្នេះ មានបំណងចង់អោយក្រុមការងាររបស់លោកប្រមូលសំរាម មកបែនទំលាក់សំរាមបន្ថែម អោយលិចផ្សារបានលុងតែម្តង ធ្វើអោយអាជ្ញាធរ វិលក្បុងចលាចល់ ដោយសារស្នាដៃរបស់លោកជា គួង។

ចាប់ពីម៉ោង៦ រហូតដល់ម៉ោង៩ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ រំខានដល់អាជ្ញាធរខេត្តចុះមកដល់កន្លែងកើតហេតុ ក្នុងនោះ វត្តមានដែលចូលរួមមាន÷ លោក គិត ទ្រី អភិបាលរងខេត្ត លោក ញ៉ែម សំអឿន អភិបាលរងខេត្ត លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ងិន ណែល អភិបាលក្រុងបានលុង លោក អ៑ុន សុី ដេត អភិបាលរងក្រុងបានលុង លោក ហួត បូរី នឹងលោក អធិការក្រុងបានលុងនិង លោក ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងនឹងកម្លាំងនគរបាលខេត្ត នឹងសម្របសម្រួល ដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត ចុះប្រតិបត្តិការផ្ទាល់ ដុតដៃដុតជើងជួលរថយន្តបែន និង អេស្កាវ៉ាទ័រ មកជូកយកសំរាមសំអាតមុខផ្សារ ទៅទីលានចាកសំរាម ។

ខណ:នោះលោក ជា គួង ស្រាប់តែមានប្រតិកម្មភ្លាមៗ បញ្ជាអោយក្រុមការងាររបស់លោកយករថយន្តបែនដឹកសំរាមធំៗចំនួនបីគ្រឿងមកចោតទទឹងផ្លូវធ្វើវិធាំងស្នា រារាំងរថយន្តអន្តរាគមន៍ពីអាជ្ញាធរធ្វើអោយអាជ្ញាធរក្រពុលមុខធ្វើការឃាត់ខ្លួនតៃកុងរថយន្តបែនម្នាក់ភ្លាមៗ និងនាំយករថយន្តបែនទាំងបីគ្រឿង ទៅកាន់ស្នងការដ្ធាននគរបាលខេត្តរងចាំដោះស្រាយជាក្រោយ។

ទាក់ទងលើបញ្ហាខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុងបានអោយអ្នកសាព័ត៌មានដឹងថា៖ រឿងចំណាត់ការយ៉ាងណានោះចំពោះបុគ្គលមករារាំងដំណើរការចុះបោសសំអាតពីក្រុមអាជ្ញាធរលោកមិនអាចបកស្រាយបាននោះទេ លោកមានតួរនាទី និងភារកិច្ចចុះមកសំអាតផ្ទាល់ជាសាធារណ:អោយស្អាតស្អំ ទីកន្លែងណាដែលស្មុគស្មាញ ប៉ុណ្ណោះ។

លោកបន្តថា ដូចក្រុមសាព័ត៌ មានឃើញស្រាប់ហើយ កំពុងតែអនុវត្តការងារ ស្រាប់តែមានការរារាំង នេះជាទង្វើមិនល្អ របស់លោក ជា គួង។

មតិប្រជាពលរដ្ធទូទាំងខេត្តរតនគិរី កំពុងទន្ទឹងរងចាំមើល ពីការវិវត្តន៍ របស់អាជ្ញាធរ ខេត្តថាតើមានចំណាត់ការយ៉ាងណា ទៅលើភាគី ក្រុមហ៑ុន គីម ជ្រាដែលផ្គើនទៅលើការអនុវត្តច្បាប់ពី់អាជ្ញាធរខេត្ត ?? ។ វុទ្ធឦសាន

fww (1) fww (2) fww (3) fww (4) fww (5)


ចែករំលែក៖