ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូឆ្លងថ្នល់ត្រូវរថយន្ដបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

 

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បុរសម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Hice បុក ពេលដែលជនរងគ្រោះជិះម៉ូតូឆ្លងថ្នល់ ។

ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ ៦ត្រង់ចំណុច ភូមិ រម៉ាំងងាប់ ឃំុត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាក Hice ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AJ៦២៩៤ ពីជើងទៅត្បូង មកដល់ចំនុចកើតហេតុ ក៏វ៉ាក់អឺ និងជនរងគ្រោះកំពុងជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឆ្លងថ្នល់ដោយមិនបានប្រយ័ត្ន ពេល រថយន្ដមានល្បឿនលឿនផងនោះបណ្ដាលអោយរេចង្កូតបុកដួលបោកក្បាលស្លាប់ នៅកន្លែងកើតហេតុតែម្ដង ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាន ឈ្មោះនាង ធុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ឃំ ុកើតហេតុខាងលើ ចំណែកអ្នកបើកបររថយន្ថ មិនស្គាល់អត្តសញ្ញាណ បានលួចចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ដើម្បើចងក្រងសំណុំរឿងរង់ចាំភាគីទាំងសងខាងចូលខ្លួនមក ដោះស្រាយគ្នា វត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។ រីឯសាកសពប្រគល់អោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ប៊ុន រិទ្ធី

se (1) copy se (2) copy se (3) copy se (4) copy


ចែករំលែក៖