ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៧កំណាត់បានរងការខូចខាត់ចេញពីទ្រុងទ្រាយដើម ខណៈមានរថយន្ត១គ្រឿងបើកទៅបុកទាំងកំរោលសង្ស័យអ្នកបើកបរស្រវឹងស្រា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣និង៤៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខបណ្ណាល័យ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីតពណ័ស្កពាក់ស្លាកលេខ ភ្នំពេញ 2M 8885បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពី ជើងទៅត្បូងក្នក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរ៉េចង្កូតទៅខាងឆ្វេងជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយបាក់អស់ចំនួន៧កង់ខ្ទាតដុំថ្មបែកពេញផ្លូវហើយដោយសារតែរថយន្តមិនទាន់អស់ល្បឿនបន្តទៅមុខប្រមាណជា២០មែត្រទើបរថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួចតែអ្នកនៅក្នុងរថយន្តមិនរងរបួសទេ។
ភ្លាមៗនោះគេឃើញម្ចាស់រថយន្តខាងលើបានចុះគេចខ្លួនបាត់ស្រមោលទុកតែរថយន្តនៅនិងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍រាធធានីដែលប្រចាំការនៅជិតគោលដៅនោះបានទាកទងទៅខាងជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការរាជធានីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ ៕ តុង សីហា