ខេត្តរតនគីរី៖ ប៉ុស្តិ៍បានចុះល្បាតតាមបណ្តោយខ្សែបន្ទាត់ព្រំដែននៅវេលា ម៉ោង១៧ និង ១០នាទី ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៧ នៃស្លាបខាងស្តាំក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍ កម្លាំងល្បាតបានត្រួតពិនិត្យឃើញជនជាតិវៀតណាមចំនួន៣នាក់ លួចឆ្លងដែនចូលមកអាឈើក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ប៉ុស្តិ៍បានឃាត់ខ្លួន និងនាំយកមកអង្គភាព ។
ក្រោយស្រាវជ្រាវនិងសួរនាំ ជនជាតិវៀតណាមទាំង៣នាក់មានឈ្មោះដូចខាងក្រោម ៖
ទី១- ឈ្មោះ A BRCNH ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម
ទី២- ឈ្មោះ A YIU ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម និង
ទី៣- ឈ្មោះ A CHAU ភេទប្រុស ឆ្នាំកំណើត ១៩៨០ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម បានលួចឆ្លងដែនចូលមកអារឈើនៅកម្ពុជាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមផ្លូវព្រៃ នៃខ្សែបន្ទាត់ព្រំដែនជិតបង្គោលព្រំដែនលេខ២៩ ដោយមកអោយ ជនជាតិវៀតណាមម្នាក់ ឈ្មោះ ធិន រត់គេចខ្លួនបាត់ ។
ដោយបានការអនុញ្ញាត លោកមេប៉ុស្តិ៍ច្រកទ្វារអន្តជាតិអូរយ៉ាដាវ បានអោយជនជាតិវៀតណាមទាំង៣នាក់ខាងលើ ធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនចូលមកអាឈើដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាទៀត និងបានបញ្ជូនជនល្មើសទាំង៣នាក់ខាងលើអោយទៅភាគីវៀតណាមវិញ នៅវេលាម៉ោង២២ និង៤៥នាទី នាថ្ងៃដដែលនោះ៕ វុទ្ធឦសាន