ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមន្ទីរប្រឆាំងការជូញដូរមនុស្ស និងអនីតិជនចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់មនុស្ស៦នាក់

ចែករំលែក៖

ភ្នំពេញ ៖កម្លាំងមន្ទីរប្រឆាំងការជួញដូមនុស្ស និងអនីតិជនបានចុះបង្ក្រាបទីតាំងមាស្សាបង្កប់សេវាកម្មផ្លូវភេទ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧។

ក្នុងប្រត្តិបត្តិការនេះដែរ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ ខ្ទើយម្នាក់ ដកហូតបានស្រោមអនាម័យមួយចំនួនធំ លុយដុល្លារក្លែងក្លាយ ចំនួន៥៧០ដុល្លារ ។

មនុស្សដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ៖ ទី១. ឈ្មោះមែ ស៊ីថា ភេទស្រី អាយុ ៣៨ឆ្នាំ ជាម្ចាស់អាជីវកម្ម ទី២. ឈ្មោះយាយ ស្រី ភេទស្រី អាយុ ៥៩ឆ្នាំ ចុងភៅ ទី៣. ឈ្មោះសៀម ចែ ភេទស្រី អាយុ២៥ឆ្នាំ មេការខារ៉ាអូខេ វិចិត្រថ្មី (ស្នាក់នៅក្នុងទីតាំងខារ៉ាអូខេខាងលើ) ទី៤. ឈ្មោះ ផន ចាន្នី ភេទស្រី អាយុ ២៦ឆ្នាំ នារីម៉ាស្សា កោសជប់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងល្វា សង្កាត់ចោមចៅ ទី៥. ឈ្មោះចន ស្រីប៉ុក ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់ចោមចៅ ទី៦. ឈ្មោះហុង សីហា ភេទប្រុស(ខ្ទើយ) អាយុ ១៨ឆ្នាំ មុខរបរ បំរើការក្នុងហាងខារ៉ាអូខេ វិចិត្រថ្មី ។

ប្រតិបត្តិការនេះ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ពីលោក ចាន់ កត្តិថុម ប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្ស និងមានការសម្របសម្រួលពីលោកលី សុផាន់ណា ព្រះអាជ្ញារង រាជធានីរួមទាំងសហការជាមួយកម្លាំងនគរបាលមូលដ្ឋានបានចុះបង្ក្រាបជាក់ស្តែងនៅ កន្លែងម៉ាស្សាដែលមានយីហោ លាបរហូត កោសជប់ម៉ាស្សា និងឃាត់មនុស្ស៦នាក់រកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចមួយចំនួននិងលុយក្លែងក្លាយចំនួន៥៧០ដូល្លារ។

ក្រោយពេលឃាត់ខ្លួនបាន មនុស្សទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជនរាជធានី ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖