ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងហើយខូច…! បើករថយន្តចាប់ហ្វ្រាំងឈប់ងក់ អ្នកបើកមកពីក្រោយបុកពេញទំហឹងរងការខូចខាត ហើយជជែកយកឈ្នះ ឈ្លោះគ្នារាប់ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បានបើករបុកពីក្រោយរថយន្តឡិចស៊ីស LX៤៧០ ដែលបើកមកឈប់កាក់ពីមុខ បណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយម្ចាស់រថយន្តទាំង២មិនព្រមដោះស្រាយគ្នាតាមសម្រួលនោះទេ បែរជាបង្កជាជម្លោះឈ្លោះទាស់សំដីគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៨និង៥៩នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ដែលទីតាំងកើតហេតុនៅចំណុចមុខសាលាអន្តរជាតិ ឃិតវ័រ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ស្ថិតនៅក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5857 ជិះដោយប្តីប្រពន្ធ២នាក់ ដែលបើកបរដោយបុរសជាប្តី បានធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្តឡិចស៊ីស៤៧០ ពណ៌ស្កមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2P-4037 ជិះដោយប្តីប្រពន្ធ២នាក់ បានបើកបរឆ្លងស្តុប ដោយរថយន្តឡង់គ្រីស័រស៊េរីទំនើបបានបើកបរនៅខាងមុខ រថយន្តឡិចស៊ីសLX៤៧០ ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡិចស៊ីស៤៧០ព្យាយាមបើកជែងរថយន្ត ឡង់គ្រីស័រ ដោយរថយន្តឡិចស៊ីស៤៧០ បានបើកមកកាក់ឈប់ពីមុខភ្លាមៗ ធ្វើឲ្យអោយរថយន្តឡង់គ្រីស័របុកគូទពីក្រោយពេញទំហឹង រងការខូចខាតផ្នែកខាងមុខ បន្ទាប់មកម្ចាស់រថយន្តទាំងសងខាងបានប្រកែកគ្នារកខុសរកត្រូវ រៀងៗខ្លួន ធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍សម្របសម្រួលដោយខាងរថយន្តឡិចស៊ីស៤៧០ព្រមសងថ្លៃខូចខាតទៅម្ចាស់រថយន្តឡង់គ្រីស័រចំនួន៥០០ដុល្លារ។

ក្រោយកើតហេតុ ដោយសារភាគីខាងម្ចាស់រថយន្តឡង់គ្រីស័រមិនព្រមទទួលសំណង ក៏អោយម្ចាស់រថយន្តឡិចស៊ីសLX៤៧០ យករថយន្តរបស់ខ្លួនទៅជួសជុលអោយដូចដើម ៕ ភារ៉ា ដង្កោ

IMG_2389 copy IMG_2391 copy IMG_2394 copy IMG_2400 copy IMG_2413 copy


ចែករំលែក៖