ភ្នំពេញ ៖ ផឹក ស្រាស អស់ ១ លី ត្រ កន្លះ ចង់សាកកម្លាំងគ្នាបបួលគ្នាកាច់ដៃក្លាយជាទំនាស់ អ្នកចាញ់មិនសុខចិត្តយក កាំបិត បុ័ងតោ កាប់ មួយ កាំបិត រយះ ក្បាល ដេរ អស់ ១២ ថ្នេរ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល នៅ វេលា ម៉ោង ២ រសៀល ថ្ងៃ ទី ២៤ ខែមករា ឆ្នាំ ២០១៧ ស្ថិត នៅ ចំណុច មុខ ផ្ទះ ជួល ជន រង គ្រោះ ស្ថិត ក្នុងភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។
សមត្ថកិច្ច បានឱ្យ ដឹង ថា មុន កើតហេតុពួកគេបាន បបួល គ្នា ៥-៦ នាក់ អង្គុយ ផឹកស្រា . ស ជាមួយ គ្នាដែលជាអ្នករស់នៅជិតគ្នា ។ ខណៈ ពេល ផឹក ស្រាស អស់ ១ លី ត កន្លះ អ្នក ដែល អង្គុយ ផឹក ជាមួយ គ្នា បាន ទៅ ផ្ទះ អស់ ៣ នាក់ ហើយ នៅ សល់ តែ ជន រង គ្រោះ និង ក្រុម ជន បង្ក ២ នាក់ ដែល ជា មិត្ត ភ ក្កិ នៅ ភូមិ ជាមួយ គ្នា ដែល ទើប មក រក ការងារ ធ្វើ ពេល នោះ ជន រង គ្រោះ និង ជន បង្ក បាន បបួល គ្នា សាក កម្លាំង គ្នា ដោយ កាច់ ដៃ គ្នា តែ មិន ទាន់ បាន កាច់ ផង ស្រាប់តែ ឈ្លោះ ទាស់សម្តី គ្នា ចុះឡើង ជន ដៃដល់ ឈ្មោះ ហ៊ុ ច បាន រត់ ចូល ទៅ ក្នុងផ្ទះ យក កាំបិត បុ័ងតោ ចេញ មក ហើយ ឈ្មោះ ចាន់ រិ ទ្ធិ បាន ចាប់ ជន រង គ្រោះ ឲ្យ ជន ដៃដល់ កាប់ ១ កាំបិត បុ័ងតោ ចំ ក្បាល ហូរ ឈាម ជោក ខ្លួន ដេរ អស់ ១២ ថ្នេរ ។
សមត្ថកិច្ច បានឱ្យ ដឹងទៀត ថា ជន រង គ្រោះ ឈ្មោះ រាជ ក្រិត ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រត់ ម៉ូតូឌុប ស្នាក់ នៅ បន្ទប់ ជួល ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ មានស្រុក កំណើត នៅ ភូមិ រោង ស្នោរ ឃុំ អណ្តូង ពោធិ៍ ស្រុក រមាស ហែក ខេត្តស្វាយរៀង ចំណែក បក្សពួក ជន ដៃដល់ ត្រូវ ឃាត់ខ្លួន ឈ្មោះ សាន ចាន់ រិ ទ្ធិ អាយុ ២៦ ឆ្នាំ មុខរបរ ធ្វើស្រែ មក រក ការងារ ធ្វើ មានស្រុក កំណើត នៅ ជាមួយ គ្នា និង ជន ដៃដល់ ឈ្មោះ ហ៊ុ ច អាយុ ២៣ ឆ្នាំ នៅ ស្រុក ជាមួយ គ្នា រត់គេច ខ្លួន ។
ក្រោយ ពេល កើតហេតុ ជន ដៃដល់ រត់គេច ខ្លួន បាត់ នៅ សល់ តែ បក្សពួក ម្នាក់ នៅ កន្លែង កើតហេតុ ត្រូវ បាន សមត្ថកិច្ច ចាប់ ឃាត់ខ្លួន យក ទៅ សួរនាំ នៅ ប៉ុស្តិ៍ នគរបាល ចោម ចៅ ។
នៅ ចំពោះ មុខ សមត្ថកិច្ច ឈ្មោះ ចាន់ រិ ទ្ធិ បាន ឲ្យ ដឹង ថា រូបគេ ជា អ្នក ជួយ ឃាត់ មិនមែន ជា អ្នក បង្ក ទេ ប៉ុន្តែ ជន រង គ្រោះ អះអាង ថា ជន ខាងលើ នេះ ជា បក្សពួក របស់ ជន ដៃដល់ និង ជា អ្នក ចាប់ រូប គាត់ ដើម្បី ឲ្យ ជន ដៃដល់ មានឱកាស កាប់ រូប គាត់ ហើយ ត្រូវ បាន ជន រង គ្រោះ ប្តឹង ទាមទារ ថ្លៃ ព្យាបាល របួស ចំនួន ៥០០ ដុល្លារ ចំណែក ជន ដៃដល់ ដែល រត់គេច ខ្លួន ពេល នេះ សមត្ថកិច្ច កំពុង តែ ស្រាវជ្រាវ រក ចាប់ខ្លួន យក មក ផ្តន្ទាទោស តាម ច្បាប់ ៕ សុខាសែនជ័យ