ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខាងវាយប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ ឥឡូវត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យបានឃាត់ខ្លួនហើយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័ពីរនាក់ ដែលជាមុខសញា វាយប្លន់យកកាបូប លុយពេលយប់យ៉ាងសកម្ម ត្រូវបានសម្ថតិកិច្ចប៉ុស្ដិស្ទឹងមានជ័យធ្វើការឃាត់ខ្លួន។ ក្រោយពេលធ្វើសកម្មភាពវាយប្លន់ហើយរត់គេចខ្លួនបានរយៈពេល៣ម៉ោង ។

ក្នុងហេតុការណ៍វាយប្លន់នោះ បានកើតឡើងកាលពីរវេលម៉ោង ៤នឹង៣០នាទីទាបភ្លឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំនុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលត្រូវជនសង្ស័យវាយយកកាបូបលុយនិងទូរសព្ទ័ដៃមានឈ្មោះ ហេង សុផាត អាយុ១៨ឆ្នាំ មានមុខរបរអ្នកអនាម័យ នៅផ្សារអូឬស្សី ស្នាក់នៅសង្កាត់អូឬស្សី មានស្រុកកំណើតនៅភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យទី១មានឈ្មោះ ឈិន វិរៈ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរជាងសំណង់ ស្នាក់ភូមីិមានជ័យ សង្កាត់ស្ទឹងមានជ័យ ទី២ឈ្មោះអៀង ណារិទ្ធមុខរបរដេពួក ស្នាក់ភូមជាមួយគ្នា។

តាមសម្ដីជនរងគ្រោះបានប្រាប់អោយដឹងថា នៅវេលាម៉ោង១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ រូបគេបានជិះម៉ូតូឌុបពីផ្សារអូឬស្សីមកក្រោមស្ពានស្ទឹងមានជ័យ មកជួបសង្សារលុះមកដល់ស្រាប់តែមានជនសង្ស័យពីរនាក់បានមកវាយយកកាបូបលុយនឹងទូរសព្ទ័យកទៅបាត់ដោយសុវត្ថិភាពហើយរូបគេស្រែកអោយគេជួយតែគ្មានអ្នកណាជួយទេ ទើបរូបគេមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ ក្រោយពីរទទួលបានពាក្យរួច សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនៅម៉ោង៤នឹង៣០ទៀបភ្លឺក៏ឃើញជនសង្ស័យ ហើយបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យ។

ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានវាយយកកាបូបលុយពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលស្ទឹងមាជ័យ ដើម្បីកសាងសំណុំរឿងទៅបញ្ជូនអធិការដ្ឋាននគបាលខណ្ឌមានជ័យ ចាត់ការបន្តតាមនិតិវីច្បាប់៕ ភារ៉ា ដង្កោ

ថ ខ ក ហ


ចែករំលែក៖